សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ជន​ដៃ​ដល់​វៃ​ស​ម្លាប់​បុរស​ម្នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១និង០០នាទីយប់ឈានចូលថ្ងៃទី ២១ ខែធ្នូ ជនដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅចំណុចភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី កែវ ពីបទវៃសម្លាប់បុរសម្នាក់បែកក្បាលដេកស្លាប់នៅចំណុចផ្លូវចាក់ជ្រូក ក្រោយអង់តែន ក្រុមទី៦ ដែលមានទីតាំងស្ថិតនៅចំណុចខាងលើ ។

តាមសមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចប៉ូលិស ចាប់ឃាត់ខ្លួនបាន ខណៈពេលដែលរូបគេទៅទិញមីនៅចំណុចក្បែរកន្លែងកើតហេតុ ហើយក៏ត្រូវបានប្រជាពលរដ្ឋចង្អុលបង្ហាញថា ប្រហែលជារូបគេនេះហើយដែលជាជន សង្ស័យវៃសម្លាប់ជនរងគ្រោះ ឈ្មោះ សុទ្ធ សាហារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ទើបសមត្ថកិច្ចសំរេចចិត្តចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ នេះ មកធ្វើការសាកសួរ បន្ទាប់មកគេក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះពិតប្រាកដមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រា ហើយបានទៅសុំលុយជនរងគ្រោះ តែជនរងគ្រោះមិនឲ្យ ទើបរូបគេយកដំបងដេញវៃសម្លាប់តែម្តង ទៅ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ផល្លា ផល្លី ហៅអាសុធ អាយុ២០ឆ្នាំ មានមុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលប៉ុស្តិ៍ ឬស្សីកែវ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close