ជិះ​ម៉ូតូ​ជ្រេ​ដល់​ផ្លូវ​កោង​ដួល​ខ្លួន​ឯង​បែក​ក្បាល​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០ នាទីយប់ថ្ងៃទី២០ ធ្នូ បុរសម្នាក់ជិះម៉ូតូជ្រេចុះជ្រេ ឡើង លុះមកដល់ចំណុចផ្លូវកោងចំណុចផ្លូវកែង២៧១ កែង២០០២ ស្ថិតក្នុងភូមិ ត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ហ្វ្រាំងប្រថុចញុចពេក ដួលបោកបែកក្បាលហូរ ឈាមកក្លាក់ខ្លួនឯង ។

ប្រភពព័ត៌មានពីជនរងគ្រោះរបួសស្រាលបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូវីវ៉ា ស៊េរីចាស់ ពណ៌ក្រហម ជិះគ្នា២នាក់ តាមផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿន ហើយជិះជ្រេកាច់ចង្កេះចុះឡើង មកដល់ចំណុចផ្លូវកោង ស្រាប់តែជនរងគ្រោះបាន ចាប់ហ្រ្វាំងប្រថុចញ៉ុកពេក ទើបបណ្តាលឲ្យដួលបោកក្បាលបែកហូរឈាមកក្លាក់ ចំណែកអ្នក ជិះពីក្រោយ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close