មន្ត្រី​គយ​អូស្ត្រាលី​ដែល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នឹង​ត្រូវ​អាជ្ញាធរ​ស៊ើប​អង្កេត​ និង​ជាប់​ពន្ធនាគារ

លោក Jason Clare រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីកំពុងព្រមានដល់បណ្ដា មន្ត្រីគយថា មន្ត្រីគយណាដែលប្រព្រឹត្តិអំពើពុករលួយនឹងត្រូវអាជ្ញាធរស៊ើប អង្កេត និងជាប់ពន្ធនាគារ។

ការលើកឡើងនេះបានចេញក្រោយពីមានការចាប់ខ្លួនភ្នាក់ងារ គយមួយចំនួនដែលជាប់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងកាត់តាម ព្រលានយន្តហោះទីក្រុង ស៊ីដ៍នីយ។

មានការចាប់ខ្លួនមនុស្សចំនួន៨នាក់ ដោយរួមទាំងភ្នាក់ងារគយចំនួន ២រូប និងមន្ត្រី ចត្តាលីសមួយរូបផងដែរ។

លោករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអូស្ត្រាលីបានទទួលស្គាល់ថា មានការកាត់បន្ថយ ភ្នាក់ងារគយចំនួន ៧៥០ ហើយដែលលោក Michael Keenan អ្នកនាំពាក្យអង្គភាព គយបានមានប្រសាសន៍ថា ការកាត់បន្ថយភ្នាក់ងារគយនេះធ្វើឲ្យ អង្គភាពខ្វះ បុគ្គលិក ហើយស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close