លោក​ប្រធានាធិបតី​អូបាម៉ា​គាំទ្រ​​ពង្រាង​​ច្បាប់​​ស្តី​ពី​​ការ​​ត្រួតត្រា​​លក់​​អាវុធ

នៅសហរដ្ឋអាមេរិកក្រោយពីការ បាញ់សម្លាប់យ៉ាងរង្គាលលើកូនសិស្ស និងគ្រូបង្រៀននៅសាលាមួយនៅNewtownក្នុងរដ្ឋConnecticut ៥ថ្ងៃកន្លង មកមតិសាធារណៈអាមេរិកកំពុងតែជជែកយ៉ាងផុសផុលដើម្បី រកការពង្រឹងច្បាប់ ស្តីពីការត្រួតត្រាលក់អាវុធ។

យោងតាមការស្ទង់មតិមួយកាលពីម្សិលមិញរបស់បណ្តាញទូរទស្សន៍ អាមេរិក CBS ប្រជាជនអាមេរិកចំនួន ៥៧% បានប្រកាសថា ពួកគេគាំទ្រចំពោះការពង្រឹងច្បាប់ ស្តីពីការត្រួតត្រាលក់អាវុធ។

ចំណែកសេតវិមានវិញ បានជូនដំណឹងនៅថ្ងៃអង្គារម្សិលមិញដែរថា “លោកប្រ ធានាធិបតីអាមេរិក បារ៉ាកអូបាម៉ា គាំទ្រចំពោះពង្រាងច្បាប់ក្នុងន័យខាងលើនេះ ពង្រាងដែលបានស្នើឡើងដោយលោកស្រី Dianne Feinstein សមាជិកព្រឹទ្ធសភា ម្នាក់នៃគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃចន្ទទី១៧ធ្នូមុនដែលហាមឃាត់  ការលក់ការផ្ទេរ ការផលិតអាវុធ និងការនាំចូលអាវុធក្នុងប្រទេស នូវកាំភ្លើងវែង ជាង១០០ ធុន ។

សូមបញ្ជាក់ថា ពង្រាងច្បាប់របស់លោកស្រី Dianne Feinstein នឹងត្រូវដាក់ជូនសភា អាមេរិកពិនិត្យមើលនៅថ្ងៃទី៣មករាខាងមុខនេះ។ ប្រទេសអាមេរិក ដែលមានប្រជា ជនទាំងអស់៣១៤ លាននាក់អាវុធដែលត្រូវបានគេប្រើប្រាស់ជារៀងរាល់ថ្ងៃ មានចំនួន ដល់២៨៣ លានគ្រឿង គឺ ប្រជាជនអាមេរិកាំង ១០០នាក់ មានអាវុធ ៩០ ដើម ។

ចំណែក ពង្រាងច្បាប់មួយទៀតដែលជាសំណើរ របស់លោកFrank Lautenberg – សមាជិកព្រឹទ្ធសភាអាមេរិកាំងម្នាក់ទៀត-សំដៅទៅលើការហាមប្រាមការផលិត អាវុធ និង ការលក់បង់ដាក់គ្រាប់កាំភ្លើងណាដែលមានចំណុះលើកសពី១០គ្រាប់ឡើង ទៅ។

ទន្ទឹមនេះដែរ ក្រុមហ៊ុនផលិត កាំភ្លើងវែង Bushmaster ដែលឃាតករ- បានប្រើសំរាប់ វាយប្រហារទៅលើកូនសិស្សនិងគ្រូបង្រៀននៅNewtown នោះ ត្រូវបានបណ្តា អ្នកវិនិយោគទុនសម្រចចិត្តបោះបង់ចោលបានដាក់លក់ ចោល។ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close