ឆ្នាំ​២០២០​ អូស្រ្តាលី​នឹង​ផលិត​អគ្គិសនី​២០% ​​​ពី​ថាមពល​ដែល​ផលិត​កកើត​ឡើង​វិញ

អាជ្ញាធរទទួលបន្ទុកការប្រែប្រួល អាកាសធាតុអូស្រ្តាលីបានផ្តល់អនុសាសន៍ថា អូស្រ្តាលីគួរតែរក្សាគោលដៅសម្រាប់ថាមពលកកើតឡើងវិញនៅក្នុងកម្រិតគោល ដៅបច្ចុប្បន្ន។

កម្រិតគោលដៅបច្ចុប្បន្ននេះគឺថា នៅក្នុងឆ្នាំ ២០២០ ការផលិតអគ្គិសនីចំនួន ២០% នឹងមានប្រភពចេញពីថាមពលដែលកកើតឡើងវិញ។

កម្រិតគោលដៅនេះគឺត្រូវបានគេកំណត់ឡើងដោយផ្អែកទៅលើបរិមាណអគ្គិសនីដែលបានប្រើប្រាស់នៅក្នុងឆ្នាំ ២០០០។

អ្នកដែលជំទាស់នឹងការដាក់កម្រិតគោលដៅនេះនិយាយថា គោលដៅនេះគួរតែ កាត់បន្ថយ ដោយសារប្រទេសអូស្រ្តាលីកំពុងមានការធ្លាក់ចុះនៃការប្រើប្រាស់ថាម ពល។

ក៏ប៉ុន្តែ អាជ្ញាធរទទួលបន្ទុកការប្រែប្រួលអាកាសធាតុនិយាយថាការផ្លាស់ប្តូរណា មួយនឹងធ្វើឲ្យមានការធ្លាក់ចុះទំនុកចិត្តពីវិនិយោគិន៕ (Radio Australia)

Related Articles

Back to top button
Close
Close