ចេញ​ពី​ស៊ី​ការ​ស្រា​វឹង​បើក​លឿន​ជ្រុល​បុក​គ្រែ​លើ​ចិញ្ចើម​ផ្លូវ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ពីរ​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី ១៨ ធ្នូ ២០១២ បុរសម្នាក់បាន ស្លាប់នៅនឹងកន្លែងកើតហេតុ និងបុរសពីរនាក់ទៀតត្រូវរងរបួសធ្ងន់ធ្ងរ ស្ថិតនៅផ្លូវលេខ ៣៦៩ មុខផ្ទះលេខ៤៨១ ភូមិព្រែកភ្នៅ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានដែលចុះទៅពិនិត្យដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសដែល ស្លាប់បាត់បង់ជីវិតមានឈ្មោះ ប៉ាន់ ហឿន ភេទប្រុស អាយុ ៣១ ឆ្នាំ មានស្រុកកំណើត ភូមិស្វាយពារ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបុរសពីរនាក់ដែលរងរបួសទី១ ឈ្មោះ ម៉ុន សាវឿន ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំទី ២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណព្រោះរូបគេសន្លប់ស្តុកស្តឹក និយាយ មិនកើត ហើយពួកគេជិះម៉ូតូម៉ាកសេ ១២៥ ស៊េរី ២០១២ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ១BM ៦៥២៦ ។

មុនពេលកើតហេតុ បុរសបីនាក់ខាងលើនេះជិះម៉ូតូសេ ១២៥ មួយគ្រឿង ឌុបគ្នាក្នុង ល្បឿនយ៉ាងលឿនតាមបណ្តោយ៣៤៩ ពីជើងទៅត្បូង លុះពេលជិះមកដល់ចំណុចផ្សារ ចាមជាកន្លែងផ្លូវកោង ដោយសារតែអ្នកពួកគេបើកលឿន កាច់ចង្កូតមិនទាន់ជ្រុលបុកគ្រែ លក់សាច់គោ បណ្តាលឲ្យឈ្មោះ ប៉ាន់ ហឿន ដែលជាអ្នកបើកបរបានបោកផ្ទប់ទៅនឹង ជញ្ជាំងផ្ទះប្រជាពលរដ្ឋ បែកក្បាលស្លាប់នៅនឹងកន្លែង កើតហេតុ ចំណែកឯអ្នកជិះពី ក្រោយពីរនាក់បានរងរបួសធ្ងន់ធ្ងរត្រូវដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកមាន ជ័យ។

បន្ទាប់ពីកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាននិងនគរបាលចរាចរណ៍ ខណ្ឌមាន ជ័យបានចុះមក អន្តរាគមន៍ដល់កន្លែងកើតហេតុ នឹងបានសហការជាមួយនឹងប៉ូលិស ជំនាញវាស់វែងយកម៉ូតូទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close