ភូមា​ព្យាយាម​ធ្វើ​អោយ​គំរោង​ឧស្សាហកម្ម​ខ្លួន​មាន​សំទុះ​ខ្លាំងក្លា​

នៅសប្តាហ៍នេះប្រទេសភូមាបានព្យាយាមចែចង់អ្នកវិនិយោគទុនបរទេសអោយ ចូលរួមសំរេចគំរោងឧស្សាហកម្មខ្លួន។ភូមាចង់សាងសង់នូវកំពង់ផែដ៏មហាសាល មួយនៅតំបន់ដាវ៉ៃ តាមបណ្តោយសមុទ្រ អាដាម៉ាន់។ រដ្ឋាភិបាលភូមា កំពុងតែ ធ្វើកំនែទំរង់សេដ្ឋកិច្ច ដើម្បីអោយគំរោងឧស្សាហកម្មនេះ មានសំទុះខ្លាំង ក្លា ។ ប៉ុន្តែអ្នកវិនិយោគបរទេសនៅតែមានភាពញញើតក្នុងការចូលរួមសំរេច គំរោងនេះ។ គំរោងឧស្សាហកម្មនៅដាវៃ នឹងអាចបណ្តេញប្រជាជនរាប់ម៉ឺននាក់អោយ ចាកចេញពីទីលំនៅរបស់ខ្លួន។

នៅដើមសប្តាហ៏នេះ គេឃើញ ប្រទេសថៃជាប្រទេសសំខាន់សំរាប់ប្រទេសភូមា នៅ ក្នុងគំរោងឧស្សាហកម្ម ដ៍ធំធេងនេះ។

ថ្ងៃច័ន្ទនេះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានចូលមក ទស្សនាទីកន្លែង ឧស្សាហកម្ម ដាំវ៉ៃ ដោយទទួលបានការស្វាគមន៍របស់ប្រធា នាធិបតីភូមាលោក ថេន សេន ។ ទីកន្លែងឧស្សាហកម្ម ដាំវៃស្ ថិតនៅតាម បណ្តោយ សមុទ្រ អាដាម៉ាន់ នឹងទទួលធ្វើនូវគំរោងសាងសង់កំពង់ផែ ដ៏មហា សាលដែលមានតំលៃទឹកប្រាក់ ជាង ១០ពាន់លានដុល្លារ។

ភូមាបានត្រៀមផ្ទៃដីប្រហែល២៥០ហិចតាក្នុងនោះមានបញ្ចូលនូវរូបមន្តរោង ចក្រដែកថែបរោងចក្រផលិតជីនិងរោងចក្រប្រេង។ រដ្ឋាភិបាលភូមា កំពុងតែធ្វើកំនែ ទំរង់សេដ្ឋកិច្ច ដើម្បីអោយគំរោងឧស្សាហកម្មនេះ មានសំទុះខ្លាំងក្លា។

ទោះយ៉ាងណា គំរោងនេះនៅតែបង្កការព្រួយបារម្ភដល់អ្នកវិនិយោគថៃ។ អ្នកវិនិយោគថៃជាច្រើន មានការរួញរា ដោយសារតែខ្លាចវិបត្តិសេដ្ឋកិច្ចភូមា ជះឥទ្ឋិពលដល់ការសំរេចនូវគំរោងកំពង់ផែ។ ធនាគារថៃ នៅមិនទាន់មានការទុក ចិត្តដល់នយោបាយរបស់រដ្ឋាភិបាលភូមានៅឡើយ។

គំរោងកំពង់ផែនៅដាវៃ បានដាក់ឡើងតាំងតែពីប្រទេសភូមាស្ថិតនៅក្រោមការ ជិះជាន់របស់របប សឹកចាស់មុន ដែលត្រូវដកចេញពីអំណាចតាំងពីដើម ឆ្នាំ២០១១។
គំរោងកំពង់ផែនេះ មានលក្ខណៈជាឧស្សាហកម្មធន់ធ្ងន់បង្កភាពកខ្វក់ដល់ បរិដ្ឋាន។លើសពីនេះគំរោងនេះប្រហែលជានឹងបណ្តេញប្រជាជនពីរម៉ឺននាក់អោយ ចាកចេញពីតំបន់ឧស្សាហកម្មនេះ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close