ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជា​មួយ​ថ្នាំ​ញៀន​ ៥​កញ្ចប់​

ភ្នំពេញ៖ នៅម៉ោង១៦ និង១០ នាទីថ្ងៃទី១៦ ធ្នូ ២០១២ កម្លាំងនគរបាលប៉ុស្តិ៍ស្រះចកបាន ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីរកឃើញមានថ្នាំញៀន ចំនួន៥ កញ្ចប់តូច ស្ថិតនៅមាត់ ទន្លេ ភូមិ១៦ ផ្លូវលេខ៥ ក្នុងខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ លី ហេង ហៅអាប្រុស អាយុ៣០ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាង មានថ្នាំញៀនចំនួន៥ កញ្ចប់តូច ប្រាក់ចំនួន១៥០០០ រៀល និងទូរស័ព្ទដៃម៉ាកណូគាពីរគ្រឿង។

មន្រ្តីនគរបាលបានឲ្យដឹងថា ក្រោយធ្វើការចាប់ឃាត់ខ្លួន បានរកឃើញថ្នាក់ញៀន សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យ ជាមួយនិង ថ្នាំញៀន យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

ជនសង្ស័យដែលត្រូវសម្ថកិច្ចឃាត់ខ្លួន (រូប dap) ។

Related Articles

Back to top button
Close
Close