សាលាឧទ្ធរណ៍មិនអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ នៅក្រៅឃុំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី ១៤ ធ្នូ ២០១២នេះ ចៅក្រមសាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា បានសម្រេចបដិសេធ ចំពោះការស្នើសុំ របស់ លោក ម៉ម សូណង់ដូ តាមរយៈមេធាវី របស់ខ្លួន ចំពោះការនៅ ក្រៅឃុំ។
ជាមួយនឹង លទ្ធផលខាងលើនេះ លោក ជា មុន្នី ប្រធានសហជីព សេរីកម្មករ នៃព្រះរាជា ណាចក្រ កម្ពុជា បានថ្លែងឲ្យដឹងថា បើមិនដោះលែង ឫមិនអនុញាតឲ្យលោក ម៉ម សូណង់ដូ នៅក្រៅឃុំទេ នោះលោក នឹងដឹកនាំ ក្រុមកម្មករ កម្មាការិនី ធ្វើការតវ៉ា នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា សាលាឧទ្ធរណ៍ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១២នេះ បានបើក សវនាការ លើការស្នើសុំរបស់ លោក ម៉ម សូណង់ដូ នាយកវិទ្យុ សំបុកឃ្មុំ ឲ្យនៅក្រៅឃុំ បន្ទាប់ពីសាលា ដំបូងរាជធានី ភ្នំពេញ បានផ្តន្ទាទោស រូបលោក ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ និងបង់ប្រាក់ពិន័យ រាប់លានរៀល ជាប់ពាក់ព័ន្ធ នឹងរឿងដីធ្លី នៅខេត្តក្រចេះ ៕
ដោយ៖ ហេង នាង