ពល​រដ្ឋ​កម្ពុជា​នឹ​ង​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​នៅ​គ្រប់​ភូមិ​

ភ្នំពេញ៖ នៅថ្ងៃទី ១៣ ធ្នូ ២០១២នេះ ក្រុមមន្រ្តីជំនាញថាមពលកម្ពុជា និងអន្តរជាតិ បាន មកជួប ជុំគ្នាផ្លាស់ប្តូរយោបល់ និងរៀបចំផែនការយុទ្ធសាស្រ្ត និងសកម្មភាព ដើម្បីឱ្យពល រដ្ឋកម្ពុជាមានចរន្តអគ្គិសនីប្រើប្រាស់នៅគ្រប់ភូមិ នៅចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០។

ថ្លែងនៅក្នុងសិក្ខាសាលាដំណើរការគម្រោងស្តីពីនិរន្តភាពថាម ពល សម្រាប់ទាំងអស់គ្នា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល បានមានប្រសាសន៍ថា ដើម្បី សម្រេចបានបំណងនេះ រដ្ឋាភិ បាលកម្ពុជាបានកំណត់អាទិ ភាពក្នុងការអនុវត្តផែនការថាម ពល អគ្គិសនីគន្លឹះៗមួយចំនួន រួមមាន ការស្តារ និងពង្រីកប្រ ព័ន្ធផ្គត់ផ្គង់អគ្គិសនីនៅរាជធានី ភ្នំពេញ និងទីប្រជុំជនធំៗ ការត ភ្ជាប់បណ្តាញ អគ្គិសនីជាមួយ ប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ ដល់សហគមន៍ ដែលរស់នៅជិតតំបន់ព្រំ ដែន។ល។

ជាមួយគ្នានោះដែរ លោក Alain Vandersmissen អគ្គកុងស៊ុលកិច្ចការនយោបាយនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងថា និរន្តរភាពថាមពលគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឲ្យបាន ផលទាំងអស់គ្នា ដោយសមធម៌ និងមិនបំផ្លាញបរិស្ថាន ដើម្បីបង្កើតឲ្យមានការងារបន្ថែម កាត់បន្ថយភាពក្រីក្រ និងសុខមាលភាពទាំងអស់គ្នាផងដែរ។

លោកបានបន្តថា មិនថា នៅអឺរ៉ុប ក៏ដូចជានៅកម្ពុជានោះទេ បញ្ហាថាមពលគឺមានការជាប់ពាក់ព័ន្ធគ្នាជិតស្និតជាមួយសេដ្ឋកិច្ចនៅ មូលដ្ឋាន ក៏ដូចជាកិច្ចការពារបរិស្ថាន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅពេលបច្ចុប្បន្ន និងទៅអនាគត៕

ដោយ៖ ហេង នាង

សិក្ខាសាលាដំណើរការគម្រោងស្តីពីនិរន្តភាពថាមពលសម្រាប់ទាំងអស់គ្នា។

Related Articles

Back to top button
Close
Close