ការ​ជួញ​ដូ​ស្រ្តី​ និង​កុមារ​ជា​កង្វល់​រួម​របស់​មនុស្ស​ជាតិ​

ស្វាយរៀង៖ ថ្លែងនៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី៦ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ នៅ រសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១២ នៅមុខសណ្ឋាគារទន្លេវៃគោ លោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀង បានចាត់ទុកការជួញដូរមនុស្ស ជាពិសេស ស្រ្តី និងកុមារ ដែលកើតមានឡើងស្ទើរតែពាសពេញពិភពលោក នាពេលសព្វថ្ងៃនេះ វាគឺជាកង្វល់រួម របស់មនុស្សជាតិ មិនមែនជាកង្វល់សម្រាប់ តែប្រទេសកម្ពុជាយើងម្នាក់ឯងនោះទេ។

លោកស្រីបន្តថា អំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា យើងសព្វថ្ងៃនេះ មានច្រើនរូបភាពដូចជាស្រ្តី និងកុមារ មួយចំនួន ត្រូវបានគេបោកបញ្ឆោតដោយអ្នកជិតខាង សាច់ញាតិ មិត្តភ័ក្តិ បងប្អូន ឬឪពុកម្ដាយ ក៏មាន ដោយពួកគេទាំងនោះ ត្រូវបានភូតកុហកថា នាំទៅរកការងារឲ្យធ្វើជាអ្នកបម្រើតាមផ្ទះ ធ្វើការតាមរោង ចក្រ ការរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ និងការសុំធ្វើជាកូនចិញ្ចឹម ដែលមូលហេតុទាំងអស់នេះវាបណ្ដាល មកពីបញ្ហាចិត្តសង្គម ដូចជាអំពើហឹង្សាក្នុងគ្រូសារ ការធ្វើបាបដោយឪពុកម្ដាយចុង អាណាព្យាបាលមួយ ចំនួនដែលញឿនគ្រឿងស្រវឹង ការចាញ់បោកសង្សា ឬដោយសារការចាប់រំលោភ។

លោកស្រីអភិបាលរងខេត្តបានបន្ថែមថា ភាពក្រីក្រ ការអប់រំនៅមានកម្រិត ព្រមទាំងកង្វះព័ត៌មាន ក៏ជា មូលហេតុ ដែលធ្វើឲ្យមានការជួញដូរស្រ្តី និងកុមារនេះ ដែលបញ្ហាទាំងអស់នេះ វាគឺជាកង្វល់រួមរបស់ មនុស្សជាតិទាំងអស់ ដែលត្រូវតែរួមគ្នាដោះស្រាយ ព្រោះបញ្ហាទាំងអស់នេះ ព្រោះវាបានរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ង ហើយវាក៏ជាការជាន់ឈ្លីទៅលើសេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ និងជាអំពើឧក្រិដ្ឋកម្ម ដែលមិនអាចអត់ឱនឲ្យបាន៕

ដោយ៖ ហេង នាង

លោកស្រី ពៅ សុភាព អភិបាលរងខេត្តស្វាយរៀងឡើងថ្លែងនៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី៦ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ (រូប dap) ។

Related Articles

Back to top button
Close
Close