ពលរដ្ឋ​អូស្រ្តាលី​កំពុង​រង​នូវ​បញ្ហា​បរិភោគ​អាហារ​មិន​ត្រឹម​ត្រូវ

ការសិក្សាថ្មីមួយបានរកឃើញថា ពលរដ្ឋអូស្រ្តាលីប្រមាណជា១លាននាក់កំពុងជួប នឹងបញ្ហាបរិភោគអាហារមិនត្រឹមត្រូវសម្រាប់សុខភាពល្អក្នុងកម្រិតមួយខ្ពស់ជាង ការវាស់វែងដែលធ្លាប់ធ្វើឡើងកាលពីគ្រា មុន។

ការសិក្សានេះបានធ្វើឡើងដោយមូលនិធិដែលមានឈ្មោះថា Butterfly Foundation ដើម្បីធ្វើការលើបញ្ហាសុខភាពបណ្ដាលឡើងដោយការបរិភោគអាហារមិន ត្រឹមត្រូវ។ មូលនិធិនេះផ្ដោតពិនិត្យមើលលើបញ្ហាមួយចំនួនដូចជាបរិភោគអាហារមិនគ្រប់គ្រាន់ និងការបរិភោគហួសហេតុតាមតែការឃ្លានឥតឈប់ឈរ។

អ្នកស្រី Christine Morgan ពី Butterfly Foundation មានប្រសាសន៍ថាការសិក្សា បានស្ដែងឲ្យឃើញនូវសេចក្ដីត្រូវការ ដោះស្រាយបញ្ហានេះ។

ការសិក្សានេះក៏បានរកឃើញផងដែរថាអត្រាមរណភាពបណ្ដាលដោយបញ្ហាទាំង នេះមាន កម្រិត ទ្វេដងបើធៀបនឹងប្រជាពលរដ្ឋទូទៅ៕ (Radio Australia)

Related Articles

Back to top button
Close
Close