ហ្វីលីពីន​ចង់​ឲ្យ​កងទ័ព​ជប៉ុន​ប្តូរ​ពី​ស្វ័យ​ការពារ មក​អាច​អន្តរាគម​ក្នុង​ជម្លោះ​តំបន់

ហ្វីលីពីននឹងគាំទ្រគំនិតរដ្ឋាភិបាលជប៉ុនដែលចង់បោះបង់ចោលធម្មនុញ្ញសន្តិ ភាពដែលជប៉ុនបានអនុវត្តចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរ។រដ្ឋធម្មនុញ្ញ ជប៉ុនដែលបានចែងមិនឲ្យជប៉ុនប្រើសព្វាវុធ ឬអាវុធនុយក្លេអ៊ែរ ដើម្បីយកទៅធ្វើស ង្គ្រាមជាមួយប្រទេសដទៃ។ ជំហរយ៉ាងដូច្នេះរបស់ហ្វីលីពីនត្រូវបានគេលឺចេញពី មាត់របស់រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនក្នុងបទសម្ភាសន៍មួយ ជាមួយ កាសែតThe Financial Times ចេញផ្សាយនៅថ្ងៃចន្ទនេះ។

រដ្ឋាភិបាលហ្វីលីពីនសុខចិត្តចេញមុខគំាទ្រជប៉ុន ដែលជាអតីតសត្រូវរបស ខ្លួន ឲ្យលុបចោលនូវធម្មនុញ្ញសន្តិភាពដែលជប៉ុនចាប់អនុវត្តចាប់តាំងពីជប៉ុនចាញ់ ក្នុងសង្រ្គាមលោកលើកទីពីរមក។បើតាមរដ្ឋលេខាធិការនៃក្រសួងការបរទេសហ្វីលី ពីន ជប៉ុនគួរតែដំឡើងតួនាទីកងទ័ពរបស់ខ្លួនពីស្វ័យការពារមកអាចអន្តរាគម ឬលូក ដៃដោយសេរីក្នុងជម្លោះនៅក្នុងតំបន់។ក្នុងន័យនេះគឺហ្វីលីពីនមានចេតនា ចង់ឲ្យជប៉ុនអាចមានសិទ្ធិលូកដៃក្នុងជម្លោះ នៅសមុទ្រចិនភាគខាងត្បូងបើ ទោះជាជប៉ុនមិនមែនជាភាគីជម្លោះក៏ដោយ។ សម្រាប់ហ្វីលីពីន ដែលកំពុងមាន ជម្លោះដណ្តើមកោះជាមួយចិននៅសមុទ្រចិនភាគខាងត្បូងមានតែសព្វាវុធ ជប៉ុនទេ  ដែលអាចប្រជែងកម្លាំង ទប់ទល់ជាមួយចិនបាន។

គួររំលឹកឡើងវិញបន្តិចថានៅសម័យសង្រ្គាមលោកលើកទីពីរ ជប៉ុនធ្លាប់ចូលកាន់ កាប់ ហ្វីលីពីននៅឆ្នាំ ១៩៤១។ ក្នុងរយៈពេលកាន់កាប់៣ឆ្នាំ ជនសង្ស័យថា ជា ឧទ្ទាមទ័ពព្រៃត្រូវទាហានជប៉ុនសម្លាប់ និងធ្វើទារុណកម្ម ចំណែកស្រ្តីហ្វីលីពីន មួយចំនួនត្រូវទាហានជប៉ុនចាប់យកទៅធ្វើជាស្រ្តីបម្រើតណ្ហា។ហើយតាមអ្នកប្រវត្តិ សាស្រ្តហ្វីលីពីន ប្រជាជនស៊ីវិលហ្វីលីពីនយ៉ាងតិចមួយលាននាក់បានស្លាប់ នៅក្នុងសម័យសង្រ្គាមលោកលើកទីពីរ។

ដោយពិតទៅ ការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាលហ្វីលីពីនបានធ្វើឡើង នៅតែ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភាជាតិជប៉ុន ដែលត្រូវធ្វើ នៅថ្ងៃទី១៦ធ្នូខាង មុខ។ ការស្ទង់មតិបានបង្ហាញថា គឺប្រធានបក្សប្រឆាំង លោកShinzo Abe ដែល មានប្រជាប្រិយភាពខ្លាំងនឹងអាចឈ្នះឆ្នោត ឡើងធ្វើជាអនាគតនាយករដ្ឋ មន្រ្តី ជប៉ុន។ កាលពីឆ្នាំ ២០០៧ លោក Shinzo Abe ដែលកាន់តំណែងជានាយករដ្ឋ មន្រ្តីជប៉ុនបានស្នើឲ្យគេសើរើលើធម្មនុញ្ញសន្តិភាព ឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញសន្តិភាពត្រូវបានអាមេរិក តម្រូវឲ្យរដ្ឋាភិបាល បង្កើត និងចាប់អនុវត្ត នៅឆ្នាំ ១៩៤៧ គឺនៅក្រោយពេលដែលជប៉ុនបានចាញ់ សង្រ្គាមលោកលើកទីពីរ។កាលណោះលោកAbeធ្លាប់បានចាត់ទុកធម្មនុញ្ញ សន្តិភាពថា មិនស្របនឹងស្ថានភាពនយោបាយអន្តរជាតិបច្ចុប្បន្នព្រោះវា តម្រូវឲ្យជប៉ុនផលិតអាវុធ ដើម្បីធ្វើស្វ័យការពារខ្លួន ប៉ុន្តែ ជប៉ុនមិនអាចយកអាវុធ ទៅវាយប្រហារប្រទេសណាផ្សេងឡើយ៕ដោយ ឈាង បុប្ផា (RFI)

Related Articles

Back to top button
Close
Close