ព្រឹទ្ធសភានឹងលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីថវិកាជាតិឆ្នាំ២០១៣ទៅពិភាក្សានៅថ្ងៃទី១៣ ធ្នូ
នៅថ្ងៃអង្គារ ទី១១ ធ្នូ ២០១២នេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រកាសឲ្យដឹងថា ខ្លួននឹងលើកយកសេចក្ដីព្រាងច្បាប់ស្ដីពីការចាយវាយថវិកាជាតិឆ្នាំ ២០១៣ដ៏ចម្រូងចម្រាសទៅធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំនាវេលាម៉ោង៨ព្រឹកថ្ងៃ ព្រហស្បតិ៏ ទី ១៣ ឆ្នាំ២០១២ខាងមុខនេះ។
កាលពីថ្ងៃទី ៧ធ្នូ រដ្ឋសភា បានធ្វើការអនុម័តលើសេចក្ដីព្រាងច្បាប់ដែលបើកដៃឲ្យរដ្ឋាភិបាល ចាយលុយប្រមាណជាង៣ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៣ ដែលក្នុងនោះមានជិត១ពាន់លានដុល្លារត្រូវខ្ចីបុលពីបរទេស ដែលធ្វើឲ្យបក្សប្រឆាំងរិៈគន់យ៉ាងខ្លាំងក្លា ។
ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន បានតបតតាមរបៀបសោះកក្រោះកាលពីម្សិលមិញថា ទន្ទឹមនឹងការចំាំណាយ រដ្ឋាភិបាលក៏អាចរកចំណូលបានប្រហាក់ប្រហែលគ្នានេះដែរ៕
ដោយ៖ ហេង នាង