កុមារប្រុសស្រី ៤នាក់ពុលសម្លប៉េងប៉ោះស្ងោរសាច់ជ្រូក
នៅភូមិព្រះរាមរង្ស៊ី ឃុំជ្រៃបាក់ ស្រុក រលាប្អៀរ មានកុមារប្រុសស្រី៤នាក់ បានហូបសម្លប៉េងប៉ោះស្ងោរជាមួយសាច់ជ្រូក ពុលរាគផងក្អួតផង ភ្លាមៗត្រូវអាណាព្យាបាលបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តដើម្បី សង្គ្រោះជីវិត ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១២វេលាម៉ោង ១១ និង ៣០នាទីថ្ងៃត្រង់។
អាណាព្យាបាលកុមាររងគ្រោះបានឲ្យដឹងថា គាត់បានស្ងោរសាច់ជ្រូកមួយជាមួយផ្លែប៉េងប៉ោះ ឲ្យកូនៗ និង ក្មួយៗហូប។ ក្រោយពីបានហូបរួចមួយសន្ទុះមកពួកគេទាំង ៤នាក់បានរាគផង ក្អួតផង យ៉ាងខ្លាំង ទើបពួកគាត់បញ្ជូនគេមកកាន់មន្ទីរពេទ្យខេត្តភ្លាមៗ។
ក្រោយពីគ្រូពេទ្យខេត្តចាក់ថ្នាំបន្សាប និងព្យួរសេរ៉ូម ១កំប្លោករួចមក ពួកគេបានធូរស្រាលវិញ ហើយ។ គ្រូពេទ្យខេត្តឲ្យដឹងថា ការពុលរាគក្អួតនេះបណ្ដាលមកពីការដាំស្ល ហូបចុកគ្មានអនាម័យ៕