រដ្ឋាភិបាលចិនដាក់ទោសមន្ត្រីពេទ្យដែលអនុញ្ញាតឲ្យកុមារហូបបាយដែលគេបានប្ដូរហ្សែន
រដ្ឋាភិបាលចិនបានបញ្ឈប់ការងារមន្ត្រីពេទ្យចំនួនបីរូបដោយសារមន្រ្តីទាំងនេះ បានយកបាយដែលគេបានធ្វើការផ្លាស់ប្តូរ ហ្សែន ឬពន្ធុមកឲ្យកុមារចំនួន២៤នាក់ មកពីសហគមន៍ក្រីក្រហូបដើម្បីជា ការធ្វើតេស្តសាកល្បង។
មន្រ្តីទាំងនោះបម្រើការនៅមជ្ឈមណ្ឌលចិនដើម្បីគ្រប់គ្រងនិងការពារជំងឺនិង បណ្ឌិត សភាវិទ្យាសាស្រ្តសុខាភិបាល Zhejiang។
មន្រ្តីទាំងនោះបានធ្វើការងារជាមួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ដើម្បីធ្វើតេស្ត សាកល្បងបាយដែលគេឲ្យឈ្មោះថា “បាយមាស” (Golden rice) ដែលបាយនេះមាន ជាតិវីតាមីនអាច្រើន។
បើតាមរដ្ឋាភិបាលបានឲ្យដឹងថាការធ្វើតេស្តនេះខុសនឹងក្រមសីលធម៌ហើយគ្រួសាររបស់ កុមារទាំងនេះប្រហែលជាមិនបានទទួលបានព័ត៌មាន ត្រឹមត្រូវអំពីរឿងនេះទេ៕ (Radio Australia)