ប្រធានាធិបតី​ហ្វីលីពីន​​អញ្ជើញ​ទៅ​ចុះ​សួរ​សុខទុក្ខ​ជន​រងគ្រោះ​ព្យុះ​សង្ឃរា​បូផា

បន្ទាប់ពីខ្យល់ព្យុះកំណាចបូផាដែលបោកបក់កាត់ហ្វីលីពីនភាគខាងត្បូងឆក់យក ទាំងជីវិតមនុស្សអស់ប្រមាណ៤១៨នាក់និងរាប់រយនាក់ បាត់ខ្លួនព្រោះកម្លាំង ទឹកហូរការបាក់ដី ។ ថ្ងៃនេះ ក្នុងពេលដែលក្រុមអ្នកសង្គ្រោះបន្តរុករកជនបាត់ ខ្លួន  ពិធីបញ្ចុះសពក៏កំពុងប្រព្រឹត្តទៅ។ លោកប្រធានាធិបតីហ្វីលីពីន Benino Aquino បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ធ្វើសេចក្តីថ្លែងការណ៍ចែករំលែក ទុក្ខសោកប្រជាជន“ចង់ដឹងថាតើសោកនាដកម្មនេះកើតឡើងបានយ៉ាងដូចម្តេច” និងធ្វើអធិការកិច្ចការចែកជំនួយស្បៀងអាហារដល់ជនរងគ្រោះ។

នៅតំបន់ដែលព្យុះសង្ឃរាបូប្ផាសម្លាប់មនុស្សច្រើនសាកសពនៃជនរងគ្រោះ ត្រូវបានគេរៀបដាក់ជិតគ្នាជាហូរហែរនៅលើកម្រាលស្លឹកចេក។ សាកសពដែល មានប្រឡាក់ពាសពេញទៅដោយភក់នឹងដែលក្រុមគ្រួសារគេស្គាល់ថាជាសាច់ញាតិ ត្រូវបានគេធ្វើពិធីបញ្ចុះសពនៅព្រឹកមិញនេះនៅម៉ោង៧ ព្រឹក។

កងទ័ពហ្វីលីពិន ក៏បានចូលរួមចំណែកក្នុងការបញ្ចុះសពនេះដែរ ដោយបានជីក រណ្តៅកប់សពរួម ដើម្បីកប់សពជនរងគ្រោះទាំងឡាយណាដែលគេពុំស្គាល់អត្ត សញ្ញាណ។ ទន្ទឹមនេះ ប្រតិបត្តិការស្វែងរកជនរងគ្រោះ បានបន្តទៀតក្នុង ក្តីរំពឹង ថានឹងអាចរកឃើញអ្នកនៅរស់រានមានជីវិត៤ថ្ងៃក្រោយពីព្យុះសង្ឈរា បានវាយប្រហារយ៉ាងមហន្តរាយទៅលើហ្វីលីពីនក្នុងល្បឿន ២១០គមក្នុង មួយម៉ោង។ ចំណែក មនុស្សជិត ៤០០នាក់ទៀត នៅតែរាប់បាត់ខ្លនដដែល។

នៅថ្ងៃសុក្រនេះ លោកប្រធានាធិបតី  Aquino បានធ្វើដំណើរអញ្ជើញទៅកាន់ កោះ Mindanao ជាមួយនឹងស្ពៀងអាហារដែរនៅថ្ងៃសុក្រនេះ។ មុននឹងចាក ចេញដំណើរលោកប្រធានាធិបតីហ្វីលីពីនបានថ្លែងថា លោកចង់យល់ដឹងថា តើ ហេតុអ្វីបានជាសោកនាដកម្មអាចកើតមានបែបដូច្នេះ។ការធ្វើអាជីវកម្មព្រៃឈើខុស ច្បាប់និងចំនួនអណ្តូងរ៉ែមាស ជាច្រើនធ្វើដោយខុសច្បាប់ អាចជាមូលហេតុមួយមួយ ចំណែកដែរ នៅក្នុងគ្រោះថ្នាក់បាក់ស្រុតដី។

ស្របគ្នានេះប្រជាជនហ្វីលីពីនជាង២៥ម៉ឺននាក់បានបាត់បង់ផ្ទះសម្បែងរបស់ខ្លួន នៅលើកោះ Mindanao។ រីឯ ក្រុមអ្នកជួយសង្គ្រោះ មានការពិបាកខ្លាំងក្នុង បេសកកម្មរបស់ពួកគេដោយហេតុស្ពានបាក់បែកគ្មានសល់រីឯនៅលើផ្លូវថ្នល់ វិញមានសុទ្ធតែគំនរបាក់បែក។ប្រជាជនរងគ្រោះភាគច្រើនត្រូវទទួលទានដំណេកនៅ ហាលខ្យល់ហាលវាលហើយអាជ្ញាធរវិញបានត្អូញត្អែរថា អាជ្ញាធរខ្វះខាត ខ្លាំងទាំងជំរំធ្វើពីក្រណាត់-ទាំងទឹកនិងអាហារទទួលទានផងដែរ៕

ដោយនុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close