ពលរដ្ឋបុរីកីឡាដាក់ញាត្តិ​សុំអន្តរាគមន៍ពីព្រះ​មហាក្សត្រ

ក្រុម​ពលរដ្ឋ​សហគមន៍​បុរី​កីឡា បាន​ប្រមូលផ្តុំគ្នា​នៅ​មុខ​ព្រះបរមរាជវាំង នៅ​ព្រឹក​ថ្ងៃទី​៨ ​កុម្ភៈ ២០១២ ដើម្បី​ដាក់​ញត្តិ ស្នើ​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ចំពោះ​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ កាលពី​ថ្ងៃ​ទី​៣ ​មករា ២០១២​ ។​

តំណាង​ពលរដ្ឋ​បុរី​កីឡា អ្នកស្រី ទឹម ស​មុន្នី បាននិយាយ​ថា ស្នាម​មេដៃដែល​​ដាក់​ទៅកាន់​ព្រះបរមរាជវាំង នា​ព្រឹក​នេះ គឺដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ ជួយ​រក​យុត្តិធម៌​ដល់​ពលរដ្ឋ​បុរី​កីឡា ដែល​ត្រូវ​បណ្ដេញចេញ​ដោយ​អយុត្តិ​ធម៌​។

នៅ​ក្នុង​ញត្តិ​ស្នាម​មេដៃពលរដ្ឋ​បុរី​កីឡា គឺ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ជំរុញ​ទៅ​ក្រុមហ៊ុន ​ផាន​អ៊ី​ម៉ិច សាងសង់​អគារឲ្យ​គ្រប់ចំនួន ១០ អគារ ដូច​អ្វី​ដែល​ក្រុមហ៊ុន​បាន​សន្យា ក្នុង​ពេល​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា កាលពី​ឆ្នាំ​២០០៤​៕

Related Articles

Back to top button
Close
Close