យុវជន​ម្នាក់​ត្រូវ​ក្រុម​ចោរ​នាំ​យក​ទៅ​ប្លន់​តែ​មិន​បាន​សម្រេច​

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ១និង៥០នាទីរសៀលថ្ងៃទី៧ ខែធ្នូ ក្រុមចោរប្លន់បាននាំ គ្នារៀបចំផែនការ ប្លន់ជនរងគ្រោះយកម៉ូតូស្កុបពី ប៉ុន្ដែមិនបាន សម្រេច ត្រូវបានកម្លាំង នគរបាល ប៉ុស្ដិ៍ទន្លេ បាសាក់ ខណៈកំពុងជិះម៉ូតូល្បាតដេញតាម ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនរងគ្រោះ ដែលជាមនុស្សស្គាល់គ្នាជាមួយក្រុមចោរ នោះ បានស្រែកឆោឡោ ពេលពួកវាភ្ជង់និង ជិះម៉ូតូគេចខ្លួន ស្ថិតនៅជិតស្វាយពពែ ក្នុងសង្កាត់ ទន្លេបា សាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះស៊ុន ភារិទ្ធ អាយុ១៧ឆ្នាំ រស់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្ទៃមេឃ ស៊េរី០១២ ពាក់ស្លាកលេខភ្នំពេញ 1BM-3657 ឌុបសង្សាររបស់ខ្លួនមកវិទ្យាល័យ បឹងត្របែក ។ នៅពេលជូនសង្សាររបស់ខ្លួន មកដល់សាលាហើយនោះ ជនសង្ស័យជា ក្រុមចោរប្លន់ទាំងពីរនាក់ ដែលស្គាល់ជនរងគ្រោះ បានពឹងជនរងគ្រោះជូនពួកគេទៅម្ដុំប៊ូឌិញដើម្បីទៅយកលុយពីម្ដាយ ។

បន្ទាប់ពីសុំលុយម្ដាយមិនបាន ជន សង្ស័យទាំងពីរ ក៏បានឱ្យជនរងគ្រោះឌុបពួក គេត្រឡប់មកវិញ ប៉ុន្ដែពេលឌុប មកដល់ជិត វត្ដស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់នោះ ពួកគេទាំងពីរនាក់ បានប្រាប់ឱ្យជនរងគ្រោះ ឈប់ម៉ូតូ ហើយគំរាមមិនឱ្យស្រែក បើហ៊ាន ស្រែក ពួកគេនឹងបាញ់សម្លាប់ចោល។

ពេលនោះជនរងគ្រោះចុះពីលើម៉ូតូ ហើយឱ្យពួកគេ ទាំងពីរនាក់បើកម៉ូតូចេញទៅ ប៉ុន្ដែនៅពេលដែលក្រុមចោរ បាន បើកម៉ូតូចេញបានបន្ដិច ជនរងគ្រោះបាន ស្រែកថា ចោរៗពេលនោះ គាប់ជួននិង កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ កំពុងជិះ ម៉ូតូល្បាតនៅក្បែរនោះបានដេញពួកវា រហូតដល់ក្បែររង្វង់មូលផ្សារដើមថ្កូវ ហើយទុកម៉ូតូចោល រួចរត់ចូលក្នុងហាងកាហ្វេ មួយកន្លែង តាមបណ្ដោយផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយក៏ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្ដង។

នៅចំពោះមុខ សមត្ថ កិច្ច ជនសង្ស័យទាំង ពីរនាក់ បានសារភាពថា ពួកគេម្នាក់មាន ឈ្មោះម៉ម សុដារិទ្ធ អាយុ១៧ឆ្នាំ រស់នៅម្ដុំ ប៊ូឌិញ និងម្នាក់ទៀតឈ្មោះនី អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ទៀតថា បន្ទាប់ពីសួរចំលើយជនរងគ្រោះនិង ជនសង្ស័យជាមនុស្សស្គាល់គ្នា និងជាមិត្ដភក្ដិ និងគ្នា ។
ក្រោយការ សាកសួរ ជនសង្ស័យទាំងពីរ នាក់នឹងត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ ហេង នាង

ជនសង្ស័យទាំងពីរនាក់ដែលត្រូវសមត្ថកិច្ចចចាប់ខ្លួន (រូប dap) ។
ម៉ូតូរបស់ជនរងគ្រោះ (រូប dap) ។

Related Articles

Back to top button
Close
Close