ប្រទេស​ជប៉ុន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មីស៊ីល​នៅ​កោះ​ Okinawa

ប្រទេសជប៉ុនដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីលនៅកោះ Okinawa ភាគខាង ត្បូងប្រទេសមុនការបាញ់បង្ហោះគ្រាប់រ៉ុកកែតដោយប្រទេសកូរ៉េ ខាងជើងនៅចុង ខែនេះ។

ទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ខ្លួននឹងដំណើរការទៅតាមផែនការក្នុងការ បាញ់បង្ហោះគ្រាប់រ៉ុកកែត នៅក្នុងចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី២២ ខែធ្នូ បើទោះបីជាមានការទាមទារឲ្យបញ្ឈប់ផែនការនេះពីអង្គការ NATO, ប្រទេសចិន និងរុស្ស៊ីក៏ដោយ។

ប្រទេសជប៉ុននិងអង្គការ NATO បានមានប្រសាសន៍ថា ការបាញ់បង្ហោះគ្រាប់រ៉ុក កែតដោយប្រទេសកូរ៉េខាងជើងនេះបានរំលោភ ដល់សេចក្ដីសម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នេះជាលើកទីពីរហើយនៅក្នុងឆ្នាំនេះ ដែលទីក្រុងតូក្យូបានដាក់ពង្រាយប្រព័ន្ធ ប្រឆាំងនឹងគ្រាប់រ៉ុកកែតនៅលើកោះ Okinawa។ លើកទី១គឺកាលពីខែមេសានៅ ពេល ដែលការព្យាយាមបាញ់បង្ហោះគ្រាប់រ៉ុកកែតដោយប្រទេសកូរ៉េខាង ជើងបានបរា ជ័យ៕ (Radio Australia)

Related Articles

Back to top button
Close
Close