តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​​រួមគ្នា​ការពារ​ដល់​សត្វ​ត្រី​ឆ្លាម​ធំ​បំផុត​ក្នុង​ពិភព​លោក

បណ្ដាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបានយល់ព្រមគ្នាឲ្យមានការការ ពារ ប្រសើរឡើងដល់សត្វត្រីឆ្លាមធំបំផុតក្នុងពិភពលោកដែលមានឈ្មោះជាភាសា អង់ គ្លេសថា whale shark។

សមាជិកនៃគណៈកម្មការនេសាទតំបន់ប៉ាស៊ីហ្វិកភាគខាងលិច និងភាគកណ្ដាល បានយល់ស្របគ្នាក្នុងការដែលថា ត្រូវតែមានការយកចិត្តទុកដាក់ចាត់វិធានការថែម ទៀតក្នុងការ ការពារសត្វត្រីឆ្លាមធំទាំងនេះនៅក្នុងអំឡុងពេលនៃការនេសាទត្រី Tuna។

អ្នកនេសាទមួយចំនួនជាញឹកញាប់តែងតែសំដៅរកត្រីឆ្លាម ធំៗទាំងនេះដោយសារ ត្រីតូចៗជាច្រើនចូលចិត្តប្រមូលផ្ដុំគ្នានៅ ក្រោមត្រីឆ្លាម whale shark នេះ។

ក្នុងចំណោមប្រទេសដែលបាន ចុះកិច្ចព្រមព្រៀងការពារសត្វត្រីឆ្លាម ធំនេះគឺមាន រាប់បញ្ចូលទាំង សហរដ្ឋអាម៉េរិក, ប្រទេសចិន និងជប៉ុនផងដែរ៕(Radio Australia)

Related Articles

Back to top button
Close
Close