លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ អាប់ភីស៊ីត​ជាប់ចោទ​ពី​បទឃាដកម្ម

នៅថ្ងៃព្រហស្បតិ៍ ទី៦ ធ្នូនេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យដឹងថា លោកអតីត នាយករដ្ឋមន្រ្តី អាប់ភីស៊ីតនឹងត្រូវជាប់ពិរុទ្ធពីបទឃាដកម្មលើអ្នកបើកឡានតាក់ស៊ី ម្នាក់ដែលត្រូវបានកម្លំាងទាហានបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍បាតុ កម្ម កាលពីខែមេសា ឆ្នំា ២០១០ កន្លងទៅ។

ការសម្រេចចោទប្រកាន់លើរូបលោកអតីតនាយករដ្ឋមន្រ្តីថៃអាប់ភីស៊ីតនិងលោក ឧបនាករដ្ឋមន្រ្តីស៊ូថេបពីបទឃាដកម្មត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងអ្នក ទទួលខុសត្រូវនៃនាយកដ្ឋានស៊ើបអង្កេតពិសេស ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណៈ។ លោក ថារិត ប្រធាននាយកដ្ឋានស៊ើបអង្កេត ពិសេសបាន ថ្លែងប្រាប់អ្នកកាសែតថា សេចក្តីសម្រេចដាក់ពិរុទ្ធលើរូបអតីតនាយករដ្ឋមន្រ្តី និងអតីតឧបនាយករដ្ឋមន្រ្តីក៏បានធ្វើឡើង ដោយអនុលោមតាមមាត្រាទី ២៨៨ នៃ ក្រមព្រហ្មទ័ណ្ឌរបស់ប្រទេសថៃដែរ។ បច្ចុប្បន្ននៅខាងគណបក្សប្រឆំាង លោក អាប់ភីស៊ីត និងស៊ូថេបនឹងត្រូវបង្ហាញខ្លួននៅមុខតុលាការនាថ្ងៃទី ១២ ធ្នូខាងមុខដើម្បីទទួលការជាប់ចោទជាផ្លូវការ។ ក៏ប៉ុន្តែ រដ្ឋអំណាចនឹងមិនទាម ទារឲ្យមានការឃាត់ខ្លួនអ្នកទំាងពីរនាក់ទេ។

តាមពិតទៅលោកអាប់ភីស៊ីតនិងលោក ស៊ូថេបបានជាប់ចោទពីបទទទួលខុសត្រូវ ក្នុងការស្លាប់ អ្នកបើកឡានតាក់ស៊ីម្នាក់កាលពីថ្ងៃទី ១៥ ឧសភា ឆ្នំា ២០១០ ពោលចំពេលមហាបាតុកម្មរបស់ក្រុមអាវក្រហម។ យោងតាមសាលាឧក្រិដ្ឋ អ្នក បើកឡានតាក់ស៊ីដែលមានអាយុ ៤៣ឆ្នំារូបនោះត្រូវបានកម្លំាងទាហាន បាញ់ សម្លាប់នៅពេលដែលរូបគាត់បានចេញពីអគារមកខាងក្រៅដើម្បីពិនិត្យហេតុ ការណ៍ក្រោយពីគាត់បានឮសំឡេងកាំភ្លើង។ប៉ុន្តែគេមិនបានស្គាល់អត្តសញ្ញណ របស់ជនដៃដល់ទេ។ យ៉ាងណាក៏ដោយ លោក អាប់ភីស៊ីតបានត្រឹមតែសម្តែង ការសោកស្តាយនិងថាលោកបានធ្វើអ្វីៗគ្រប់យ៉ាងនាពេលនោះដើម្បីចៀស វាងការបាត់បង់ជីវិត មនុស្ស។ លោក អាប់ភីស៊ីតបានបន្ថែមថា នៅពេលនោះ និងក្នុងនាមជាប្រមុខរដ្ឋាភិបាលលោកមានកាតព្វកិច្ចជាអ្នករៀបចំសណ្តាប់ ធ្នាប់សង្គម។

គួរជម្រាបជូនថា តំាងពីក្រោយព្រឹត្តិការណ៍មហាបាតុកម្មរបស់ក្រុមអាវក្រហម គំាទ្រលោកអតីតនាយករដ្ឋមន្រ្តីថៃថាក់ស៊ីនដែលបណ្តាលឲ្យស្លាប់មនុស្ស ៩០នាក់ និងរបួស១ ៩០០នាក់មក គ្មានអ្នកទទួលខុសត្រូវក្នុងជំនាន់រដ្ឋាភិបាល របស់លោក អាប់ភីស៊ីត ឬមួយក៏រូបទាហានណាម្នាក់បានទទួលការចោទ ប្រកាន់ ឡើយ។ផ្ទុយទៅវិញមានមេអាវក្រហមចំនួន២៤នាក់បានជាប់ចោទពីបទភេរវនិយម។ សវនាការរបស់មេអាវក្រហមទំាង ២៤នាក់នឹងត្រូវបើកធ្វើជាផ្លូវការនៅថ្ងៃទី១៣ ធ្នូខាងមុខក្នុងទីក្រុងបាងកក៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close