អំពើ​ពុក​​រលួយ​ នៅ​​តែ​​បន្ត​ ​ស៊ី​រូង​ផ្ទៃ​​ក្នុង​​ ​​នៅ​បណ្តា​​​ប្រទេស​​​​តំបន់​ ​អឺរ៉ូ​

នៅថ្ងៃពុធទី៥ធ្នូនេះអង្គការដើម្បីតំលាភាពអន្តរជាតិTransparencyInternational បានចេញ របាយការណ៍ប្រចាំឆ្នាំ របស់ខ្លួន ស្តីអំពី អំពើពុករលួយ ដែលនៅតែមាន វត្តមាននៅក្នុងពិភពលោក។យោងតាមរបាយការណ៍របស់អង្គការTransparency Internationalអំពើពុករលួយបានប៉ះពាល់ដល់បណ្តាប្រទេស ដែលត្រូវរងគ្រោះ ដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្ងន់ធ្ងរខ្លាំងជាងគេនៅក្នុងតំបន់ អឺរ៉ូ ជាអាទិ៍ គឺប្រទេសក្រិកនិង ប្រទេសអ៊ីតាលី។

ក្នុងរបាយការណ៍របស់ខ្លួន ស្តីអំពី អំពើពុករលួយ អង្គការដើម្បីតំលាភាពអន្តរ ជាតិបានដាក់ពិន្ទុសំរាប់វាយតំលៃអំពើពុករលួយដល់ប្រទេសចំនួន១៧៦ប្រទេសដោយ បានដាក់ ពី សូន្យ ដល់លេខ ១០០ ។

ពិន្ទុសូន្យ សំរាប់ប្រទេសពុករលួយខ្លាំងជាងគេ និង ១០០ សំរាប់ប្រទេស ពុករលួយ តិចតួចបំផុត។

ឆ្នាំនេះប្រទេសអ៊ីតាលីនិងក្រិកដែល ធ្លាប់មានបញ្ហាសេដ្ឋកិច្ច បានទទួលពិន្ទុ ខ្ពស់ ជាប់ ចំណាត់ថ្នាក់ជាបន្តបន្ទាប់គ្នា លេខ ៧២ និង ៩៤។ អ៊ីតាលី ទទួលពិន្ទុ ៤២ពិន្ទុ ថយចំណាត់ថ្នាក់ បី ដង រីឯ ក្រិកទទួល ៣៦ ពិន្ទុ ថយចំណាត់ថ្នាក់ ១៤ដង នេះ បើប្រៀបទៅនឹង ឆ្នាំ ២០១១ ។

ចំពោះ បណ្តាប្រទេស ដែលជំពាក់បំណុលធ្ងន់ធ្ងរ និង រងនូវវិបត្តិសេដ្ឋកិច្ច នាពេលថ្មីៗកន្លងមក ក៏ទទួល ចំណាត់ថ្នាក់យ៉ាប់យ៉ឺនដែរដូចជា ប្រទេស អៀរ ឡង់ ទទួលបានចំណាត់ថ្នាក់ លេខ ២៥ អេស្ប៉ាញ លេខ ៣០ និង ពរទុយហ្កាល់ លេខ ៣៣។ ប្រទេសទាំងបី នេះមាន ពិន្ទុខ្ពស់ជាង ៦០។

ប្រទេសដែលមិនសូវជួបវិបត្តិដូចជា អាល្លឺម៉ង់ និង បារាំង ទទួលពិន្ទុខ្ពស់ជាង ៧០ ពិន្ទុ ហើយមាន ចំណាត់ថ្នាក់ បន្តបន្ទាប់គ្នា លេខ ១៣និង ២២ ។

ប្រទេសរុស្ស៊ី នៅតែមានឈ្មោះក្នុងចំណោមបណ្តាប្រទេសដែល ពុករលួយ ខ្លាំងក្លា ដោយបាន ទទួលចំណាត់ថ្នាក់លេខ ១៣៣ និង បាន២៨ពិន្ទុ។ ប៉ុន្តែ មានស្ថានភាពប្រសើរជាងឆ្នាំមុនដោយសារ អំពើពុករលួយ ថយចុះមួយកំរិត។ រុស្ស៊ី បានចំណាត់ថ្នាក់ ល្អជាងមុន ១០ដង៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close