គយ​ចល័ត​ក្រុង​ចុះ​ឆែក​ឆេរ​ឃ្លាំង​ស្តុក​ប្រេង​ម៉ា​ស៊ីន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០៦ ធ្នូ ២០១២ កម្លាំងគយចល័តរាជ ធានីភ្នំពេញ ៥-៦នាក់ សហការជាមួយកម្លាំងនគរ បាលខណ្ឌទួលគោក បានចុះទៅឆែក ឆេរទីតាំងចំនួន២កន្លែង នៅផ្ទះ លេខ៧១ និងផ្ទះលេខ ៥៣ តាមបណ្តោយផ្លូវ ៥៩៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ខាងក្រោយផ្សារអូរ បែកក្អម ដឹកនាំដោយព្រះរាជ អាជ្ញារង សុខ រឿន ដែលសង្ស័យនាំចូល និងស្តុកប្រេងម៉ាស៊ីន ម៉ាកអាត្លង់ទិចគេចពន្ធ។

សមត្ថកិច្ចបានបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសប្រេងម៉ាស៊ីន ៩៥ធុង ក្នុងមួយធុងចំណុះ២០០លីត្រ និងកំប៉ុងដាក់ប្រេងចំនួន ៩០កេស ក្នុងមួយកេស មាន២៤កំប៉ុង។ យ៉ាងណាក៏ដោយសមត្ថកិច្ច បាននិងកំពុងធ្វើ ការត្រួតពិនិត្យថា តើប្រភេទទំនិញទាំងនេះ នាំចូលដោយមានការបង់ពន្ធ ឫមួយយ៉ាងណានោះ។

ពេលនេះសមត្ថកិច្ចបាននិងកំពុងផ្ទៀងផ្ទាត់ឲ្យត្រឹមត្រូវ និងច្បាស់លាស់តាម បញ្ជីសម្ភារៈ ដែលនាំចូល ថា តើមានការគេចពន្ធ និងខុសច្បាប់ ឫមួយយ៉ាងណានោះ?។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លទ្ធផលពេញលេញនៅឡើយទេ នៃផលិតផលខាងលើរងចាំ ការពិនិត្យមើល និងផ្ទៀងផ្ទាត់សិន៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close