បើក​រថយន្ត​លឿន​បត់​ស្តាំ​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​​

ភ្នំពេញ៖ បើករថយន្តលឿនជ្រុលទៅបុកខឿន ចិញ្ចើមផ្លូវបែកខ្ចាត់ខ្ចាយ ហើយរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកបង្គោល ស្លាកបង្ហាញផ្លូវដួលរាបដល់ដី រថយន្តកៀបជាប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ទៅមុខលែងរួច ។ ចំណែកអ្នកតៃកុងរថយន្តនិងស្រ្តីរួមដំណើរជា មួយបោកក្បាលនឹងកញ្ចក់ រថយន្តរងរបួស ។

គ្រោះថ្នាក់នេះកើតឡើង នៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី៥ ធ្នូ តាមផ្លូវលេខ២៤០ កែងផ្លូវស៊ូស៊្រុន ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យអ្នកជិះក្នុង រថយន្ត២នាក់ បោកក្បាល នឹងកញ្ចក់រថយន្តរងរបួស ។

ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត ពណ៌ខ្មៅ ជិះ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ តាមផ្លូវ លេខ២៤០ ពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើវ៉ាក់អឺ នឹងរនាំងស្លាកសញ្ញាហាមចូល នៅកាត់ទទឹងផ្លូវ ទើបរថយន្តបត់ទៅស្តាំតាមផ្លូវស៊ូស៊្រុន ទាំងល្បឿនលឿនបួង ចង្កូតមិនទាន់ ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបែក បែកខ្ចាតខ្ចាយ តែរថយន្តនៅតែមិនទាន់អស់ល្បឿនទៀត ក៏ជ្រុលទៅបុកបង្គោលស្លាកបង្ហាញផ្លូវដួលរាបដល់ដីហើយរថយន្តជ្រុលទៅកៀបជាប់ បង្គោលភ្លើងបំភ្លឺផ្លូវទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បាន ឡើងជិះម៉ូតូឌុបទៅព្យាបាល របួសនៅមន្ទីរ ពេទ្យ ។ ចំណែករថយន្តបង្កត្រូវសមត្ថកិច្ចស្ទួចយកទៅ រក្សាទុកនៅសាលារាជធានី ភ្នំពេញ ៕

ដោយ៖ ហេង នាង

រថយន្តបង្កហាតុ (រូប dap)។

Related Articles

Back to top button
Close
Close