ជន​ជា​តិ​អូ​​ស្ត្រាលី​ម្នាក់​ត្រូវ​តុលា​ការ​បង្គាប់​ឲ្យ​ជាប់​គុក​៩​ខែ​

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ធ្នូ ២០១២ ជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះក្តី ហើយត្រូវតុលាការបានសម្រេចបង្គាប់ឲ្យជនជាតិអូស្ត្រាលីរូបនេះ អនុវត្ត ទណ្ឌកម្មទោស ដោយជាប់គុកចំនួន៩ខែ ពីបទទិញពេស្យាចារកុមារ។

ជនជាតិអូស្ត្រាលីខាងលើនេះមានឈ្មោះ CODOGNATO PAUL អាយុ៦៨ឆ្នាំ ជាជនជាតិអូស្ត្រាលី ត្រូវបានអង្គការ IJM ជាអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិប្តឹងនគរបាលនាយកដ្ឋានជួញដូរ មនុស្ស និងការពារអនិតិជនក្រសួងមហាផ្ទៃឲ្យចាប់ខ្លួនលោកកាលពីព្រឹកថ្ងៃទី ២០ មីនា ២០១២ នៅក្នុងផ្ទះរបស់ជនជាតិអូស្ត្រាលី ដែលមានអាសយដ្ឋានលេខ២៤E1 ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ចំពោះការបញ្ជូនខ្លួនលោក CODOGNATO PAUL មកតុលាការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២នេះ គឺត្រូវបានគេចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងត្រូវបានតុលាការប្រកាសសាលក្រមសម្រេចផ្តទ្ទាទោសលោក CODOGNATO PAUL រយៈពេល២ឆ្នាំ តែបង្គាប់ឲ្យអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារតែ ៩ខែ សល់ប៉ុន្មានគឺត្រូវព្យួរក្រោមរូបភាពប្តូរបទចោទប្រកាន់ពីបទ ទិញពេស្យាចារកុមារ ទៅជាទោស នាំអនីតិជនចេញក្រៅប្រទេសដោយពុំស្របច្បាប់ទៅវិញ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close