អង្គការអូតង់យល់ព្រមឲ្យគេពង្រាយខែលមីស៊ីល នៅតួកគី
រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសមាជិក អូតង់បានបោះឆ្នោតជាឯកច្ឆន្ទ កាលពីថ្ងៃអង្គារទី ៤ ធ្នូ ដោយបើកភ្លើងខៀវ ឲ្យមានការដាក់ពង្រាយមីស៊ីល សម្រាប់ប្រឆាំងមីស៊ីល នៅលើទឹកដីតួកគី ក្បែរព្រំដែនជាមួយប្រទេសស៊ីរី។ តាមអូតង់ មីស៊ីលទាំងនោះនឹងត្រូវគេប្រើដើម្បីស្វ័យការពារ គឺប្រឆាំងរាល់ការវាយប្រហារតាមជើង អាកាសឬមីស៊ីលដែលបាញ់ចេញពីទឹកដីស៊ីរី។មួយវិញទៀតអូតង់បានឆ្លៀតព្រមាន ថា សហគមន៍អន្តរជាតិនឹងចាត់វិធានការក្តៅតបតវិញ ក្នុងករណីរដ្ឋាភិបាលស៊ីរី ប្រើអាវុធគីមី។
ប្រទេសសមាជិកទាំង២៨របស់អង្គការអូតង់ចាប់ផ្តើមដំឡើងសំឡេងដាក់គំនាបយោធា ទៅលើប្រទេសស៊ីរីជាពិសេសនៅក្នុងកាលៈទេសៈដែលគេបារម្ភថារបបស៊ីរីនឹងអាច ប្រើអាវុធគីមីរបស់ខ្លួន។ ស៊ីរីធ្លាប់បានបាញ់ផ្លោងចូលទៅក្នុងទឹកដីតួកគី ជាទី ដែលក្រុមប្រឆាំងនិងប្រជាជនស៊ីវិលស៊ីរីកំពុងជ្រកកោន។ ថ្មីៗនេះ គេខ្លាចថា រដ្ឋា ភិបាលរបស់លោកBachar Al Assad អាចនឹងប្រើអាវុធគីមីដើម្បីវាយប្រហារទៅលើ ក្រុម ប្រឆាំងស៊ីរី។
ដូច្នេះក្នុងហេតុផលដែលថា ស៊ីរីអាចប្រើមីស៊ីលផ្ទុកដោយគ្រាប់គីមី ដើម្បីបាញ់ចូល ទៅក្នុងប្រទេសជិតខាងតួកគីអូតង់ បានសម្រេចយល់ព្រមតាមសំណើរបស់តួកគីឲ្យ គេពង្រាយខែលមីស៊ីលពី ៣ទៅកន្លែង នៅភាគខាងត្បូងតួកគី។
ប្រទេសអាល្លឺម៉ង់ និងហូឡង់ជាអ្នកទទួលភារៈពង្រាយខែលមីស៊ីល ទាំងនោះ ចាប់ តាំងពីពេលនេះ រហូតដល់ខែមករាឆ្នាំក្រោយ។ សហរដ្ឋអាមេរិកវិញបានអះអាង ត្រៀមខ្លួន ដើម្បីចូលរួមបេសកកម្មរបស់អូតង់ ប្រសិនបើគេត្រូវការខែលមីស៊ីល បន្ថែម។
អង្គការអូតង់មានការប្រយ័ត្នប្រយែង ដោយប្រកាសទុកមុនថា អូតង់សម្រេចឲ្យ មានខែលមីស៊ីលនៅតួកគីគឺគ្រាន់តែដើម្បីការពារខ្លួន។ក្រៅពីនេះអូតង់នឹងមិនចាត់ វិធានការយោធាបន្ថែម ដូចជាការកំណត់តំបន់ហោះហើរ ឬការវាយប្រហារណាមួយ ទៅលើស៊ីរីទេ។
យ៉ាងណាក៏ដោយគេមើលឃើញថា ភ្លើងខៀវរបស់អូតង់មិនត្រឹមបង្ហាញពីសាម គី្គភាពរបស់អូតង់ជាមួយប្រទេសតួកគីដែលជាសមាជិកប៉ុណ្ណោះទេប៉ុន្តែវាក៏អាច ជាសារព្រមានរបស់ប្រទេសលោកខាងលិចដល់របបគ្រប់គ្រងស៊ីរីក្នុងករណីដែលចង់ ប្រើអាវុធគីមី។ កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានចេញសារព្រមានប្រធានាធិបតី ស៊ីរីស្រដៀងគ្នានេះដែរ។
រដ្ឋាភិបាលស៊ីរីតែងតែបដិសេធថា ខ្លួននឹងមិនប្រើអាវុធគីមីដើម្បីសម្លាប់ប្រជាជន ឯងនោះទេ។ គេនៅតែជឿថា ស៊ីរីមានអាវុធគីមី ដូចជាឧស្ម័នពុលគីមី ដូចជាSarin ដែលអាចចូលបំផ្លាញប្រព័ន្ធប្រសាទរបស់មនុស្ស។ បើតាមភ្នាក់ងារស៊ើបការណ៍ អាមេរិក CIA គេអាចប្រើយន្តហោះ រ៉ុកកែត ឬគ្រាប់មីស៊ីលដើម្បីបាញ់នាំគ្រាប់គីមី ទាំងនោះទៅសម្លាប់សត្រូវ៕ ដោយ ឈាង បុប្ផា (RFI)