អា​ម៉េ​រិក​ព្រួយ​បារម្ភ​ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែតចម្ងាយ​​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិកលោកស្រីហ៊ីឡារីគ្លីនតុនបានជំរុញសម្ព័ន្ធ មិត្តរបស់ខ្លួនគឺអង្គការណាតូនិងប្រទេសរុស្ស៊ីដើម្បីស្នើប្រទេសកូរ៉េខាងជើងកុំឲ្យ អនុ វត្តន៍ផែនការក្នុងការបាញ់គ្រាប់រុក្កែតរបស់ខ្លួន។

លោកស្រីគ្លីនតុន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាអង្គការណាតូ-រុស្ស៊ី ថា សហ រដ្ឋអាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំងពីផែនការរបស់ប្រ ទេសកូរ៉េខាងជើង។

លោកស្រីបានជំរុញអ្នកដែលបានចូល រួមប្រជុំទាំងអស់ឲ្យស្នើជាផ្លូវការទៅ កាន់ប្រទេសកូរ៉េខាងជើងឲ្យគោរពទៅតាមភារកិច្ចរបស់ខ្លួនក្នុងក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ។

ថ្មីៗនេះប្រទេសកូរ៉េខាងជើងបានប្រកាសថាខ្លួននឹងមានបំណងក្នុងការបាញ់គ្រាប់ រុក្កែត ចម្ងាយឆ្ងាយរបស់ខ្លួនក្នុងចន្លោះពីថ្ងៃទី ១០ និងទី២២ ខែធ្នូនេះ។

សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួនគឺប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានថ្កោលទោសពីការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងជើង ហើយចាត់ ទុកថានេះជាការលាក់បាំងក្នុងការធ្វើតេស្តបាញ់គ្រាប់មី ស៊ីលចម្ងាយឆ្ងាយដែល រំលោភលើសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ៕ (Radio Australia)

Related Articles

Back to top button
Close
Close