ដេញវាយគ្នាសមត្ថកិច្ចចុះបង្ក្រាបវាយសមត្ថកិច្ចឲ្យរបួសម្នាក់
ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី៥ ធ្នូ ក្មេងទំនើង២ ក្រុមធ្វើសកម្មភាពវាយតប់គ្នាតាមផ្លូវសាធារណៈ ធ្វើឲ្យមានការផ្អើលដល់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លា ចុះទៅជួយអន្តរាគមន៍ ត្រូវក្មេងទំនើងមួយក្រុម ដែលគេស្គាល់ថា ជាកូនប្រធានផ្សារ និងជាជើងកាង ប្រចាំតំបន់នោះ បានយកឈើជ្រុង វាយប៉ូលិសម្នាក់ រងរបួសផងដែរ ស្ថិតនៅមុខផ្សារទឹកថ្លា តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីប៉ូលិសបានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមស្ទាវ ២ក្រុម មួយក្រុមមានគ្នា៣នាក់ ហើយមួយក្រុមទៀត ជាជើងកាងប្រចាំតំបន់ខាងលើមានគ្នា៣នាក់បងប្អូនបង្កើត ផឹកស៊ីស្រវឹង បានយកឈើជ្រុងរត់ដេញវាយគ្នា យ៉ាងអនាធិបតេយ្យ នៅតាមផ្លូវ ធ្វើឲ្យផ្អើលឈូឆរ ដល់សមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ។ ។
ពេលសមត្ថកិច្ចចុះទៅដល់ក្រុមម្ខាងមានគ្នា ៣នាក់ទី១. ឈ្មោះ ប៉ាក់ ប៊ុនធឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាអ្នកបើករថយន្ត ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកវាយប៉ូលិស, ២. ឈ្មោះ ប៉ាក់ ប៊ុនហេង អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ និង៣. ឈ្មោះ ប៉ាក់ ចាន់សំណាង អាយុ ២០ឆ្នាំ ជាងជួសជុលទូរស័ព្ទ៕