សមត្ថភាពកងទ័ពជើងទឹកចិន គឺជាមូលហេតុចំបងមួយដែលធ្វើឲ្យមានការព្រួយបារម្ភ
មេបញ្ជាការកងទ័ពជើងទឹកប្រទេសឥណ្ឌាបានមានប្រសាសន៍ថា ការរីកចំរើនខាងសមត្ថភាពនៃកងទ័ពជើងទឹករបស់ ប្រទេសចិន គឺជាមូលហេតុចំបងមួយ ដែល ធ្វើឲ្យមានការព្រួយបារម្ភ។
ប្រទេសចិនបានដាក់ឲ្យប្រើប្រាស់នូវកប៉ាល់ ផ្ទុកយន្តហោះជាលើកដំបូងនៅក្នុងខែកញ្ញាកន្លងមក ហើយបានធ្វើឲ្យមានការ ជាប់គាំងនូវការដោះ ស្រាយជម្លោះមួយចំនួនទៅ លើតំបន់ដែនកោះយុទ្ធសាស្ត្រមួយចំនួនក្នុងសមុទ្រចិនខាងត្បូងជាមួយ ប្រទេសមួយចំនួនក្នុងតំបន់ដោយរួមទាំងប្រទេសវៀតណាម និងហ្វ៊ីលីពីនផងដែរ។
កាលពីខែតុលាឆ្នាំមុន ប្រទេសឥណ្ឌាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមលើការពង្រីក ការរុករកប្រេងនៅក្នុង សមុទ្រចិនខាងត្បូង។
ទីក្រុងប៉េកាំង បានអំពាវនាវដល់ទីក្រុងញូវដេលីសូមកុំបន្តគម្រោងនោះទៅទៀត។ ទោះបីជាយ៉ាងនេះក្ដី លោក D.K Joshi មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌាបានមានប្រសាសន៍ថា កងទ័ពជើងទឹកឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំ ទ្រដល់ ក្រុមហ៊ុនថាមពល ONGC របស់រដ្ឋក្នុងដំណើរការរុករកប្រេងនេះ៕ (Radio Australia)