ពលរដ្ឋនៅស្រុកជាំក្សាន្ត​ខេត្តព្រះវិហារសុំសម្តេច​ហ៊ុនសែនជួយរឿងដីធ្លី

នៅ​ព្រឹក​ថ្ងៃ​ទី​ ៦​ កុម្ភៈ ២០១២​ មាន​ប្រជា​ពល​រដ្ឋ​ជាង​ ២០០នាក់​ នៅ​ឃុំ​កន្ទួច​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​​​ព្រះ​វិហារ​ បាន​ឡើង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ៍លើ​សួន​ច្បារ​មុខ​វត្ត​បទុម​ ដើម្បី​ដាក់​ញត្តិ​ស្នើ​សុំ​សម្តេច​ ហ៊ុន​ សែន​ ជួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជាង​ ២៥០​គ្រួសារ​បាន​ទៅ​រស់​នៅ​កន្លែង​ដើម​វិញ​។

ប្រជាពលរដ្ឋម្នាក់​ឈ្មោះ​ ផាន់ ធឿន បាន​និយាយ​ថា ពលរដ្ឋជាង ២៥០គ្រួសារសុំ​សម្តេច ហ៊ុន​សែន ជួយ​ឲ្យពួក​គាត់​បាន​ទៅ​រស់នៅ​ភូមិ​ចាស់ ក្នុង​ឃុំ​ក​ន្ទួច ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ឡើង​​វិញ​។ ដែល​កន្លង​មក​ភូមិដ្ឋាន​នោះ ត្រូវបាន​អាជ្ញាធររុះរើ​កម្ទេច​ផ្ទះ និង​បណ្ដេញ​ប្រជា​ពល​រដ្ឋមិន​ឲ្យ​រស់នៅ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ​២០១១៕

Related Articles

Back to top button
Close
Close