តម្លាភាពនៅហ្គាណាទទួលបានការជំរុញពីច្បាប់អាមេរិក
អាក្រា, ហ្គាណា៖ ច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលមានបំណងលើកទឹកចិត្ត ឲ្យមានតម្លាភាព និងការទទួលខុសត្រូវប្រាក់ចំណូលក្នុងប្រទេសសម្បូរធនធាន ដូចជា ប្រទេសហ្គាណា នឹងចូលជាធរមាននៅឆ្នាំ២០១៤។ ច្បាប់ Dodd-Frank Wall Street Reform Act តម្រូវឲ្យក្រុមហ៊ុនប្រេង ឧស្ម័ន និងរ៉ែ ដែលចុះបញ្ជីជាមួយ ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បង្ហាញព័ត៌មានទាំងស្រុងពីការបង់ប្រាក់ទៅឲ្យ រដ្ឋាភិបាលនៃប្រទេស ដែលក្រុមហ៊ុនទាំងនោះធ្វើពាណិជ្ជកម្ម។ ច្បាប់ថ្មីនេះនឹង អនុញ្ញាតឲ្យប្រជាពលរដ្ឋហ្គាណា ជាពិសេសសហគមន៍ដែលរងផលប៉ះពាល់ បរិស្ថាន ដោយសារឧស្សាហកម្ម ទាំងនោះ ប្រយុទ្ធដើម្បីសិទ្ធិរបស់ខ្លួន។
ច្បាប់នោះ រួមបញ្ចូលក្រុមហ៊ុនអន្តរជាតិជាង១.០០០ដែលរួមមានក្រុមហ៊ុន Anadarko, Hess, Kosmos និងTullow Oil ផងដែរដែលក្រុមហ៊ុនទាំងអស់នេះមាន ប្រតិបត្តិការក្នុងប្រទេសហ្គាណា។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានឲ្យដឹងថាតម្លាភាពជាការចាំបាច់បំផុតនៅក្នុង ប្រទេសហ្គាណា។ លោក បូកាយ ដានក្វា បូឌី (Boakye Dankwa Boadi) ជានាយក គមនាគមន៍នៅអង្គការWACAM ដែលជាអង្គការមិនយកកម្រៃមួយដែលបានចូល រួមក្នុងវិស័យបរិស្ថានសិទ្ធិមនុស្សនិងនិស្សារណកម្ម។លោកនិយាយថាកសិ ដ្ឋាន កាកាវខ្លះ បានត្រូវបំផ្លាញនៅកេនីយ៉ាស(Kenyase) ក្នុងតំបន់ ប្រុង អាហាហ្វូ (Brong Ahafo) នៃប្រទេសហ្គាណាដើម្បីបើកផ្លូវដល់សកម្មភាពយករ៉ែ ប៉ុន្តែជនរងផលប៉ះពាល់មិនទាន់ទទួលបានសំណងពេញលេញនៅឡើយ។
«នៅពេលដែលគេចង់បង់ប្រាក់សំណងឲ្យកសិដ្ឋានកាកាវ គេបង់មិនដល់១០ ដុល្លារផងសម្រាប់កាកាវមួយដើម។ក្នុងពេលជាមួយគ្នានោះកាកាវមួយដើមនាពេល នេះអាចឲ្យផលប្រហែល៥ដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ ពួកគេបង់ប្រាក់តែ១០ ដុល្លារ សម្រាប់ដើមកាកាវមួយដើមដែលដើមកាកាវ នឹងមានជីវិតរហូតជាង៤០ឆ្នាំ។ ដូច្នេះ ក្នុងន័យនេះពួកគេធ្វើការផ្លាស់ប្តូរកសិករក្នុងរយៈពេលខ្លី»។
ពួកអ្នកគាំទ្រតម្លាភាពនិយាយថា ច្បាប់ Dodd-Frank នឹងអនុញ្ញាតឲ្យសហ គមន៍ទទួលផលកាន់តែច្រើនពីនិស្សរណកម្មប្រេងនិងរ៉ែ ពីព្រោះតែការបង់ប្រាក់ទាំង អស់ដែលធ្វើឡើងដោយក្រុមហ៊ុនបរទេសទៅ ឲ្យរដ្ឋាភិបាលនឹងត្រូវប្រកាសជា សាធារណៈ។
លោក អ៊ាន ហ្គារី (Ian Gary) ជានាយកជាន់ខ្ពស់ខាងនយោបាយរបស់អង្គ ការ អុកស្វាមអាមេរិក។
«ពេលដែលក្រុមហ៊ុនចុះហត្ថលេខាលើកិច្ចសន្យាដើម្បីធ្វើការរុករក ជារឿយៗ គេ បានបង់ប្រាក់មុនដែលគេហៅថាប្រាក់អំណោយសម្រាប់ចុះហត្ថលេខា។មានការបង់ ប្រាក់ប្រភេទផ្សេងៗទៀតដូចជាពន្ធសាជីវកម្ម កម្រៃសគុណដែលពួកគេបង់ឲ្យ ថ្លៃគម្រោងពន្ធគយ គេក៏ត្រូវតែបង្ហាញព័ត៌មានថាតើពួកគេបានបង់ប្រាក់ សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធដែរឬទេ។ ឧទាហរណ៍ ប្រសិនបើក្រុមហ៊ុនរ៉ែកសាងផ្លូវ ថ្លៃ ធ្វើផ្លូវនោះក៏ត្រូវតែបង្ហាញឲ្យគេដឹងតាមផ្លូវច្បាប់ដែរ»។
ប្រទេសហ្គាណាមានកម្រិតតម្លាភាពល្មមជុំវិញប្រាក់ចំណូលអាជីវកម្មរ៉ែនិងប្រេង។ ប្រទេសនេះបានអនុម័តច្បាប់គ្រប់គ្រងប្រាក់ចំណូលកាលពីឆ្នាំទៅ ដើម្បីធ្វើឲ្យ ប្រាកដប្រជាពីការប្រាប់ឲ្យដឹងពីប្រាក់ចំណូលដែល រដ្ឋាភិបាលបានទទួលពីផ្នែក ប្រេងនិងឧស្ម័ន។ ប៉ុន្តែ លោក ហ្គារីនិយាយថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិក នឹងជួយពលរដ្ឋសភានិងអ្នកយកព័ត៌មានធ្វើឲ្យប្រាកដថាអ្វីដែលក្រុមហ៊ុននិយាយថា គេបង់ គឺអ្វីដែលរដ្ឋាភិបាលប្រាកដនឹងបានទទួល និងប្រើប្រាស់។
«វាជាការធានាដើម្បីធ្វើឲ្យប្រាកដថា មិនមែនតែចំនួនដែលត្រូវបញ្ចេញឲ្យដឹង ប៉ុណ្ណោះទេក៏ប៉ុន្តែចំនួនទាំងនោះត្រូវតែត្រឹមត្រូវនិងពិតប្រាកដទៀត។ចំពោះ ប្រទេសហ្គាណា មានកម្រិតតម្លាភាពខ្លះនៅកម្រិតជាតិ ប៉ុន្តែនៅមូលដ្ឋាន និងសភាស្រុកមានព័ត៌មានតិចបំផុតអំពីប្រាក់ដែលសភាស្រុកទាំងនេះបានទទួលនិងការ ប្រើប្រាស់បា្រក់ទាំងនោះ»។
លោកហ្គារីបន្តទៀតថាវាមានសារៈសំខាន់សម្រាប់ពលរដ្ឋ ក្នុងការទាមទារឲ្យ មានការទទួលខុសត្រូវ និងប្រើប្រាស់ព័ត៌មានដែលច្បាប់ថ្មីកំណត់។ លោក ហ្គារី និយាយថាមានការចាំបាច់សម្រាប់ប្រទេសប្រើប្រាស់ប្រេងក្នុង ទ្វីបអឺរ៉ុបក្នុងការ អនុម័ត ច្បាប់ស្រដៀងគ្នាដើម្បីធ្វើឲ្យ ប្រសើរឡើងនូវតម្លាភាពក្នុងប្រទេសស ម្បូរធនធាន។បច្ចុប្បន្ននេះប្រទេសអង់គ្លេសបារាំង និងអាល្លឺម៉ង់ បានបង្ហាញ ការគាំទ្រខ្លះដល់បទបញ្ញត្តិរបស់គណៈកម្មការអឺរ៉ុបឲ្យ ស្របគ្នាជាមួយច្បាប់ ថ្មី របស់សហរដ្ឋអាមេរិក៕ប្រែសម្រួលដោយ ជឹង ប៉ូជីន (VOA)