ខ្យល់​ព្យុះ​ទី​ហ្វុង​ដ៏​ខ្លាំ​ង​ក្លា​មួយ​នឹង​មក​ដល់​ប្រទេស​ហ្វីលីពីន

មានការរំពឹងថា មានខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយនឹងមកដល់ប្រទេសហ្វីលីពីន នៅយប់ថ្ងៃស្អែក ឬក៏នៅក្នុងថ្ងៃពុធ។

កោះដាច់ស្រយាលមួយនៅភាគខាងត្បូងនៃកោះPalauដែលស្ថិតនៅក្នុង កោះ ប៉ាស៊ីហ្វិកខាងលិចនោះ បានទទួលរងការខូចខាចពីឥទ្ធិពលយ៉ាងពេញទំហឹងពី ខ្យល់ព្យុះទី ហ្វុងដែលមានឈ្មោះថា បុប្ផា (Bopha) ដែលមានសម្ពាធខ្យល់ បក់ក្នុងកម្រិត ២៥០គីឡូម៉ែតក្នុងមួយម៉ោង។

សេវាសង្រ្គោះបន្ទាន់នៅក្នុងប្រទេសហ្វីលីពីនបានទទួលដំណឹងជាមុននូវការមក ដល់របស់ខ្យល់ព្យុះនេះ។

លោក Derek Williams មកពីការិយាល័យជាតិផ្នែកអាកាសធាតុនៅក្នុងកោះ Guamបានប្រាប់ Radio Australia ថារូបភាពផ្កាយរណបថ្មីបំផុតបង្ហាញ ថាខ្យល់ ព្យុះ ទីហ្វុង មានសភាព ស្ងប់ស្ងាត់ជាងមុនតិចតួច៕ (Radio Australia)

Related Articles

Back to top button
Close
Close