កម្ពុជាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ ១ធ្នូ លើកទី២០
ពេញៈ កាលពីថ្ងៃទី០១ ធ្នូ ២០១២ ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺះអេដស៍ ១ធ្នូ លើកទី២០សម្រាប់កម្ពុជា បានប្រារព្ធឡើងនៅសាលសន្នីសីទចតុមុខ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការរកិច្ច។
ក្នុងឱកាសនោះលោកជំទាវ ម៉ែម សំអន ឧបកនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីក្រ សួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា នៅថ្ងៃទី០១ ធ្នូ ឆ្នាំ២០១២នេះគឺជាការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹង ជម្ងឺអេដស៍លើកទី២៣នៅលើសកលលោក និងជាលើកទី២០សម្រាប់ប្រទេសកម្ពុជាក្នុងការចូលរួមជាមួយពិភព លោកក្នុងការប្រារព្ធទិវានេះដើម្បីបង្ហាញដល់មតិជាតិ និងអន្តរជាតិពីការប្តេចជ្ញាចិត្តដ៏ ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ។
លោកជំទាវបានបន្តថាក្នុងនាមតំណាងរាជរដ្ឋាភិបាលលោកជំទាវបានអនុញ្ញាត ឲ្យសកម្មជនប្រយុទ្ធនឹងជម្ងឺអេដស៍ទាំងអស់យកឱកាសដ៏មានតំលៃនា ថ្ងៃនេះតាមរយៈការប្រើប្រាស់គ្រប់រូបភាពក្នុងការផ្សព្វផ្សាយនូវព៌ ត៌មានថ្មីៗពីការរាលដាលមេរោគអេដស៍ និងការលើកទឹកចិត្តឲ្យកាន់តែខ្លាំក្លាថែមទៀតក្នុងការបង្កា ថែទាំ ព្យាបាល និងគាំទ្រដល់ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជម្ងឺអេដស៍ជាបន្តទៀត ដើម្បីឈានទៅសម្រេចឲ្យបាន នូវគោលដៅលទ្ធភាពទទួលបានសេវាជាសកលនាឆ្នាំ២០១៣ និង២០១៥ និងគោលដៅ សហស្សវត្យនាឆ្នាំ២០១៥នាពេលខាងមុខនេះ។
លោកជំទាវបានបន្ថែមទៀតថា តាមរបាយការណ៍របស់ប្រធានអជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ និងតំណាងអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ជាពិសេសពី សំណាក់អ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ ជាលទ្ធលគឺអត្រារាលដាលមេរោគអេដស៍ មាននិន្នការធ្លាក់ចុះជាលំដាប់ ស្របជាមួយនឹងអត្រាការប្រើប្រាស់ស្រោមអនាម័យដែល ចេះតែកើនឡើង ការថែទាំ ការព្យាបាល និងការគាំទ្រពីសង្គមកាន់តែមានគុណភាពខ្ពស់ និងជាពិសេសការរើសអើង និងម៉ាងាយ បានកាត់បន្ថយជាបន្តបន្ទាប់ ប្រកបដោយក្តីសង្ឃឹ មថា កម្ពុជានឹងឈានទៅកាលុបបំបាត់ទាំងស្រុងនាឆ្នាំ២០២០ខាងមុខនេះ៕
ដោយ៖ ហេង នាង