ប្រទេសប៉ាឡេស្ទីនបានក្លាយជារដ្ឋសង្កេតការណ៍មិនមែនសមាជិកនៃអង្គការសហប្រជាជាតិ
ប្រទេសប៉ាឡេស្ទីនបានទទួលជ័យជម្នះក្នុងការទទួលស្គាល់ជារដ្ឋមួយដោយ អង្គការ សហប្រជាជាតិ ដោយទទួលបានសំឡេងឆ្នោតគាំទ្រភាគច្រើននៅក្នុង មហាសន្និបាតអង្គការ សហប្រជាជាតិ។
វាជាពេលការអបអរសាទចំពោះប្រជាជនប៉ាឡេស្ទីនដោយសារប្រទេសជា សមាជិក អង្គការសហប្រជាជាតិចំនួន ១៣៨ប្រទេសក្នុងចំណោម១៩៣ប្រទេស បានបោះឆ្នោតគាំទ្រឲ្យប្រទេសប៉ាឡេស្ទីនបានក្លាយជារដ្ឋសង្កេតការណ៍ មិនមែនសមាជិកនៃអង្គការសហប្រជាជាតិ។ លោក Riyad Mansour ឯកអគ្គរដ្ឋ ទូត ប៉ាឡេស្ទីននៅអង្គការសហប្រជាជាតិបានបង្ហាញនូវការ សប្បាយរីករាយ ចំពោះលទ្ធផលនេះ។
ទោះជាយ៉ាងនេះក្ដី លោកស្រី Susan Rice ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក បានផ្ដល់នូវការព្យាករមិនល្អមួយចំពោះ បញ្ហានេះ។
ប្រទេសអ៊ីស្រាអែលបានព្រមានថា ការបោះឆ្នោតនេះគឺគ្រាន់តែជា ការបន្ថែមភាព តានតឹងក្នុងការបែង ចែកដែលឈរនៅកណ្ដាលផ្លូវនៃសន្តិភាព និងដំណោះ ស្រាយពិតប្រាកដនៃរដ្ឋទាំងពីរតែប៉ុណ្ណោះ៕ (Radio Australia)