បញ្ហាជម្លោះដីធ្លីធ្វើឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ
ក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបានចេញផ្សាយរបាយការណ៍សិក្សាមួយ អំពីករណីជម្លោះដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច ដែលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋច្រើនរាប់ម៉ឺនគ្រួសារគួរឲ្យព្រួយបារម្ភបំផុត។
របាយការណ៍សិក្សាអំពីករណីជម្លោះដីធ្លីនៅកម្ពុជាពីឆ្នាំ ២០០៧ដល់ឆ្នាំ ២០១១ បានរកឃើញថា មានករណីវិវាទដីធ្លី ២២៣ករណី ដែលបានរាយការណ៍តាមបណ្តាញសាធារណៈនៅក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋ ៤៧៣៤២គ្រួសារ។
លោកស្រី ជរ ច័ន្ទធីតា អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បាននិយាយថា ចំពោះករណីជម្លោះដីធ្លី បានធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងការបាត់បង់ដីក្នុងការធើ្វស្រែ ចម្ការ ប្រឈមនឹងបញ្ហាសន្តិសុខផ្ទាល់ខ្លួននៅពេលដែលគាត់ចេញមុខតវ៉ាក្នុងការការពារដីធ្លីរបស់ពួកគាត់ នឹងបញ្ហាក្រីក្រ ដោយសារអត់មានដីប្រកបរបរដាំដំណាំ៕