បាញ់​បុរស​អ្ន​ក​លក់​គ្រឿង​អលង្ការ​និង​ដូរ​លុយ​ម្នាក់​ចំ.ក ​របួស​ធ្ងន់​ ​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០១២ វេលាម៉ោង៧និង១៥នាទី នៅកន្លែងលក់គ្រឿងអលង្ការ បុរសម្នាក់ដូរលុយ លក់គ្រឿងអលង្ការ និងទូរស័ព្ទដៃនៅទល់មុខផ្សារសាំហាន់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវឃាតកបាញ់១គ្រាប់ចំ.ក ធ្លាយទៅស្មាខាងស្ដាំបណ្ដាលឲ្យរបួសជាទម្ងន់ បន្ទាប់ពីមានគំនុំ និងមានទំនាស់ពាក្យសំដីគ្នា។ ក្រោយពីបាញ់ជនរងគ្រោះរួចមក ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះខុន សុខខេង ភេទប្រុស អាយុ៣១ឆ្នាំ ជាទាហានឆ័ត្រយោង៩១១ មានមុខរបរទិញលក់ទូរស័ព្ទនៅផ្សារសាំហាន់ ទល់មុខនឹងតូបរបស់ជនរងគ្រោះ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យធ្លាប់មានទំនាស់គ្នាជាមួយមិត្តភក្រ្តជនរងគ្រោះឈ្មោះសាយ និងមានទំនាស់ជាមួយជនរងគ្រោះដែរ។

នៅថ្ងៃកើតហេតុក៏មានទំនាស់គ្នាម្ដងទៀត ដោយជនរងគ្រោះជេរប្រមាថផងនោះ ទើបជនសង្ស័យជេរស្ដោះទឹកមាត់ដាក់ទូរគ្រឿងអលង្ការ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក K-54 បាញ់ចំនួន១គ្រាប់ចំ.ក របួសធ្ងន់តែម្ដង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close