កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញធ្វើការវែកមុខជនសង្ស័យចំនួន៤៣នាក់ដែលជាប់ពាក់ព័ន្ធ ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន៤៣នាក់ត្រូវបានកងកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការវែកមុខ នៅទីបញ្ជាការដ្ឋានរាជធានីភ្នំពេញ ក្នុងនោះមានប្រុសចំនួន៣០នាក់ និងស្រីចំនួន១៣នាក់ដែលបានប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ក្រោយពីធ្វើការឃាត់ខ្លួន កាលពីវេលារាត្រីរំលងអាធ្រាត្រឈានចូល ថ្ងៃទី ២៥ វិច្ឆិកា ២០១២ នៅចំណុចផ្ទះសំណាក់ ហ្គោលហៅស៍២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៧១ ទល់មុខមន្ទីពេទ្យមិត្តភាពខ្មែរតសូរវៀត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
មេបញ្ជាការរង អាវុធហត្ថ រាជធានីភ្នំពេញនិងជាប្រធានមន្ទី ព័ត៌មានសន្តិសុខ លោក ពូ ដាវី បានឲ្យគេ ដឹងថា ការវែកមុខជនសង្ស័យមួយក្រុមធំខាងលើនេះ ក្រោយពីមានកាចែកចាយនិងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យចំនួន៤៣នាក់ដែលក្នុងនោះមានម្នាក់ជាមេខ្លោងផងនោះ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរបន្ត នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងរៀបចំកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការវិនិច្ឆ័យផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ ហេង នាង