ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ

នាយករដ្ឋមន្រ្តីនៃប្រទេសថៃបានដាក់ចេញ អនុវត្តនូវច្បាប់សន្តិសុខជាតិនៅមុន ពេលមានការប្រមូលផ្តុំទ្រង់ទ្រាយធំមួយរបស់អ្នកប្រឆាំងនឹងរដ្ឋាភិបាលដែលគេរំពឹងថា នឹងត្រូវរៀបចំឡើងនាពេលចុងសបា្តហ៍នេះ។

អ្នកយកព័ត៌មានរបស់ Radio Australia រាយការណ៍ថាមានការរំពឹងទុកថា មានប្រជា ជនរាប់ពាន់នាក់នឹងមកប្រមូលផ្តុំគ្នានៅក្នុងថ្ងៃសៅរ៍នេះដែលរៀបចំដោយក្រុម រាជានិយមដែលមានឈ្មោះថាPitakSiam។មេដឹកនាំក្រុមនេះនិយាយថា រដ្ឋាភិបាលប្រ ទេសថៃបច្ចុប្បន្នបានបណ្តោយឲ្យមានអាកប្បកិរិយាមាក់ ងាយដល់ព្រះមហាក្ស ត្រដ៏ជាទីសក្ការៈរបស់ប្រទេសថៃ។រដ្ឋាភិបាលថៃនិយាយថាជាការឆ្លើយតបនឹងគម្រោង បាតុកម្មនេះ ច្បាប់សន្តិសុខជាតិនឹងមានសុពលភាពក្នុងរយៈពេល ៩ថ្ងៃខាងមុខនេះ សម្រាប់តំបន់ប្រវត្តិសាស្រ្តសំខាន់ៗនៅក្រុងបាងកកដែលស្ថិតនៅជិតកន្លែងក្បួន បាតុកម្ម៕ (Radio Australia)

Related Articles

Back to top button
Close
Close