ទស្សនកិច្ច​លើក​ដំបូង​នៃ​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​រុស្ស៊ី​នៅ​ចិន

ក្នុងក្របខ័ណ្ឌទស្សនកិច្ចលោកនាយឧត្តមសេនីយផ្កាយ៤ Serguei Shoigou ដែលទើប២សប្តាហ៍មុន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់រុស្ស៊ី បាន ចូលរួមដោយខ្លួនគាត់ផ្ទាល់តែម្តងក្នុង ”កិច្ចប្រជុំលើកទី១៧នៃគណៈកម្មការ អន្តររដ្ឋាភិបាលចិន រុស្ស៊ីខាងសហប្រតិបត្តិការយោធា បច្ចេកទេសដ្បិតចិន ជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ី។ លោកប្រធានាធិបតីចិន Hu Jintao ពេលទទួល ជួបមេទ័ពរុស្ស៊ីនេះបានវាយតម្លៃខ្ពស់ដល់ការដែលគាត់ជ្រើសយកចិនជារដ្ឋបរទេស ទី១សម្រាប់បំពេញទស្សនកិច្ច។

ក្នុងជំនួបនារសៀលថ្ងៃ២១វិច្ឆិកាម្សិលមិញនៅក្រុងប៉េកាំង លោកប្រមុខរដ្ឋ ចិន Hu Jintao បានថ្លែងទៅកាន់លោកនាយឧត្តមសេនីយផ្កាយ៤រុស្ស៊ី Serguei Shoigou។ ក្រោយពីត្រូវបានតែងតាំងក្នុងតំណែងជារដ្ឋមន្ត្រីថ្មីនៃ ក្រ សួងការពារជាតិរុស្ស៊ី លោកបានសម្រេចចិត្តមកចូលរួមដោយរូបលោកផ្ទាល់ តែម្តង ក្នុងកិច្ចប្រជុំលើកទី១៧នៃគណៈកម្មការអន្តររដ្ឋាភិបាលចិន រុស្ស៊ីខាង សហប្រតិបត្តិការយោធាបច្ចេកទេសហេតុដែលសឲ្យឃើញពីការយកចិត្តទុកដាក់ របស់លោក ព្រមទាំងពីខាងភាគីរុស្ស៊ីជាទូទៅ មកលើការពង្រីកទំនាក់ទំនងរវាងចិន និងរុស្ស៊ីជាពិសេសមកលើសហប្រតិបត្តិការវិស័យយោធាបច្ចេកទេសរវាង ប្រទេស ទាំងពីរ។ ភាគីចិនសូមឲ្យតម្លៃខ្ពស់ដល់គោលជំហរនេះរបស់រុស្ស៊ី។

លោក Hu Jintao កត់សម្គាល់ថា ក្នុងអំឡុងជាង១០ឆ្នាំប្លាយកន្លងទៅ ពោលគឺតាំងពីលោកប្រធានាធិបតីពូទីនបានឡើងកាន់អំណាចជាប្រធានាធិបតីរុស្ស៊ី មកទំនាក់ទំនងរវាងចិន និងរុស្ស៊ី និងរវាងកងទ័ពប្រទេសទាំងពីរបានរីកផុសផុលមិន ធ្លាប់មានដូច។ ភាគីចិននឹងពុំផ្លាស់ប្តូរសោះឡើយ គោលការណ៍ និងមុខព្រួញ នៃការអភិវឌ្ឍទំនាក់ទំនងជាមួយរុស្ស៊ី សូម្បីបើស្ថានការណ៍ក្នុងលោក និងនៅ តាមប្រទេសឯទៀតនឹងប្រែប្រួលយ៉ាងណាក្តី។ភាគីចិនត្រៀមដើរទៅមុខដោយ ស្មាកៀកស្មា និងដៃកៀកដៃជាមួយរុស្ស៊ី រក្សាទុកនិរន្តរភាពនៃការអភិវឌ្ឍ ទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាង ប្រទេសទាំងពីរ រវាងកងទ័ពប្រទេសទាំងពីរឲ្យឡើង ដល់កំពស់កាន់តែខ្ពស់នៃ សហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Shoigou ពីចំណែកខ្លួនវិញ បានសំដែង អំណរគុណទៅកាន់លោកប្រធានាធិបតី Hu Jintao ដែលបានរំលែកពេលឆ្លៀត ទទួលជួបប្រស្រ័យជាមួយគាត់ និងបានសំដែងការអបអរសាទរចំពោះការចប់ទៅ យ៉ាងជោគជ័យពេលថ្មីៗនៃ អង្គសមាជលើកទី១៨ របស់បក្សកុម្មុយនិស្ត ជា បក្សកាន់អំណាចនៅប្រទេសចិន។គាត់ក៏បានជម្រាបលោក Hu Jintao ថា នាកិច្ច ចរចាមុននេះបន្តិចជាមួយសមភាគីចិនគឺលោកឧត្តមសេនីយរដ្ឋមន្ត្រីការពារជាតិ ចិន Liang Guanglie គូភាគីបានសង្កេតឃើញដូចគ្នាថា ទំនាក់ទំនងនៃសហប្រតិ បត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ីចេះតែបង្កើនទៅដោយ អត្ថន័យនិងខ្លឹមសារដែលនាំជាគុណប្រយោជន៍មែនពិតមិនគ្រាន់តែសម្រាប់ប្រជាជន ប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏ជាវិភាគទានវិជ្ជមាន រួមទៅក្នុងការទ្រទ្រង់ឲ្យ មានសន្តិភាព និងស្ថិរភាពនៅក្នុងលោកទាំងមូល៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close