គំនិតខ្លះ​ទាក់ទិននិង​ការ​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ

បទសម្ភាសន៍
តើ​អ្នក​បាន​ត្រៀម​អ្វី​ខ្លះ​សម្រាប់​ការ​ចូល​រួម​ក្នុង​ការ​កាត់​បន្ថយ​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ?

ដោយ​ បូ​ ស​កល​កិត្យា​

ដើម្បីបានដឹងពីផ្នត់គំនិតខ្លះ​របស់មនុស្សនាសម័យថ្មីស្តីពី​ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អ្នក​យក​​ព័ត៌មាន​យើង​បាន​ជួបសម្ភាសន៍ជាមួយពលរដ្ឋមួយចំនួន ដែលបទសម្ភាសន៍នោះ​មាន​ដូច​ខាង​ក្រោម៖

កញ្ញា ហាក់​ ស្រី​និត​អាយុ ​១៨ ​ឆ្នាំ​ ​និសិត្ស​នៃ​ដេ​ប៉ា​តឺ​ម៉ង់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សា​រគម​នា​គមន៍​

”ដោយ​សារ​តែ​ខ្ញុំ​ជា​និសិត្ស​នៃ​ដេ​ប៉ា​តឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និងសារ​គមនា​គមន៍​ ដែល​ក្នុង​នោះ​រួមមាន​ទាំង​ជំនាញ​សារ​ពត៌មាន​ ដូច​នេះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​គឺ​ចែក​ចាយ​ពត៌​មាន​ និង​ ចំ​នេះ​ដឹងតាម​រយៈការ​សរ​សេរ​អត្ថបទ​ដែល​ទាក់​ទង​និងអំពើ​ហឹង្សា​នេះ​ ។ ​ខ្ញុំ​ក៏នឹង​ចូល​រួម​រាល់​សកម្ម​ភាពក្នុង​ការ​ចុះ​អប់រំ​ប្រ​ជាជននៅ​តាមសហ​គមន៍​ ភូមិ​ ឃុំ​ ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​ផងដែរ​”។

លោក ឆន​ សុវណ្ណា​រ៉ា​ អាយុ​ ២៤​ ឆ្នាំ​ ជា​ផលិត​ករភាព​យន្ត​​

“​ការ​ថត​កុន​ជា​ការងារ​របស់​ខ្ញុំ​ ដូច​នេះ​ខ្ញុំ​មាន​គោល​បំណង​ផលិត​ភាពយន្ត​មួយ​ដែល​ផ្ញើរ​សារ​ដល់​ប្រជាជន​ទូទៅ​ទាក់​ទង​និង​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​។ ​ខ្ញុំ​បាន​យល់​ពី​ផល​វិបាក​នៅ​ពេល​ដែល​មាន​អំ​ពើ​ហិង្សា​ក្នុង​គ្រួសារ​ វា​និង​ប៉ះ​ពាល់​ដល់​សង្គម​ដល់​សមា​ជិក​គ្រួ​សារ​ ជា​ពិសេស​ទៅ​នោះ​គឺ​ប៉ះ​ពាល់​ដល់​កុមារ​ដែរ​ជា​ទំពាំង​ស្នង​ឬស្សី​របស់​ប្រ​ទេស​ជាតិ​ នោះ​ខ្ញុំ​និង​ខិត​ខំ​ធ្វើ​អោយ​ប្រ​ជា​ជន​យល់​កាន់​តែ​ច្បាស់​ពី​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​នេះ​តាមរយះ​ការ​បង្ហាញ​ខ្សែ​ភាព​យន្ត” ។​

កញ្ញា កែវ ​គូនីឡា​ បុគ្គលិក​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​

“ខ្ញុំ​អាច​និយាយ​បានថា​ ខ្ញុំ​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​តាម​រយៈការ​ធ្វើ​ជា​មនុស្ស​ដែរ​មិន​ប្រ​ព្រឹត្ត​អំពើ​ហឹង្សា។ ប្រសិន​បើ​យើង​អាច​ស្វែង​យល់​ពីអ្នក​ដ៏ទៃ​បាន​ នោះ​យើង​និង​ស្វែង​យល់​ពី​ពិភព​លោក​ខាង​ក្រៅ​បាន​ដូច​គ្នា​។​ យើង​គួរ​តែ​ធ្វើ​អំ​ពើ​ ដែរ​យើង​ចង់​អោយ​គេ​ធ្វើ​មក​លើ​យើង​ ។ ​ការ​យោគ​យល់​ពី​គ្នា​ ជា​កត្តា​ដ៏​សំខាន់​បំផុត​ ព្រោះ​បើ​គ្មាន​កត្តា​នេះ​ទេ​វា​និង​ បង្ក​អោយ​មាន​ ជំលោះ ​និង​ អំពើ​ហឹង្សា​ ។ ដូច​នេះ​ អ្វី​ដែរ​សំខាន់​គឺ​ការ​យោគ​យល់​គ្នា​ មិន​ថា​រវាង ​ប្តី​ ប្រពន្ឋ​ បង​ ប្អូន ​រឺ​ ក៏​ម្តាយ ​ឪពុក​ឡើយ​ ”។

លោក  ប៊ុន ​សេង​គង់ អាយុ​ ២០​ ឆ្នាំ ​ជា​និសិត្ស​នៃ​សកល​វិទ្យាល័យ​កម្ពុជា​

“ការ​អត់​ធ្មត់​ ការ​បើក​ចិត្ត​អោយ​ទូលាយ​ និង​ ការ​ស្តាប់​ហេតុ​ផល​ជា​កត្តា​ដែរ​ជៀស​វៀង​អំពើ​ហឹង្សា​ក្នុង​គ្រួសារ​ ។ ​ខ្ញុំ​និង​ព្យា​យាម​អប់​រំ​អ្នក​ដទៃ​ បើ​ទោះ​ជា​ខ្ញុំ​គ្មាន​សមត្ថភាព​ ឬថវិកា​គ្រប់គ្រាន់​ក៏​ដោយ​ ។​ វា​មិន​មាន​ន័យ​ថា​ទាល់​តែ​មាន​សមត្ថភាព​ រឺ​ ថវិកា​គ្រប់​គ្រាន់​ទើប​អាច​អប់​រំ​អ្នក​ដ៏ទៃ​បាន​ទេ​ ។ ​អ្នក​អប់​រំអ្នក​ដ៏​ទៃ​បាន​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង​។ ​អ្វី​ដែល​ខ្ញុំ​ចង់​អោយ​គេ​ដឹង​ច្បាស់​នោះ​គឺ​សិទ្ធិ​របស់​ស្ត្រី​ និងស្ត្រី​គួរ​តែ​ដឹង​ច្បាស់​ពី​សិទ្ធិ​របស់​ខ្លួន​ “។

កញ្ញា អ៊ុំ ័ន្ទ​ទេវី អាយុ ​២២ឆ្នាំ​ អ្នក​គ្រប់​គ្រង​ទូ​ទៅ​នៅ​វិទ្យុ​មួយ​

“សំរាប់​ការ​ចូល​រួម​របស់​ខ្ញុំ​ គឺ​ត្រូវ​ផ្តើម​ពី​ខ្លួន​ឯង​ ឲ្យ​ស្គាល់​ពី​អ្វី​ហៅ​ថា ​អំ​ពើ​ហិង្សា​ សិន​ ឲ្យ​យល់​ថា​ កំហឹង​កំរឹត​ណា​ដែល​ឈាន​ដល់​ការ​ប្រើ​ហិង្សា។​ សំខាន់​ តើ​យើង​ចេះប្រើ​អារម្មណ៍ ​និង​និយាយ​ ប៉ុណ្ណា​ដើម្បី​កុំ​ឲ្យ​ឈាន​ដល់​ការ​ប្រើ​ហិង្សា។ ហិង្សា​មិន​មែន​កើតឡើង សម្រាប់តែ​ប្តី​ ប្រពន្ធនោះ​ទេ តែ​​វា​អាច​​កើត​មាន​ចំពោះ​សមាជិក​គ្រប់​គ្នាក្នុង​គ្រួសារ​។  ដូច​នេះ ការ​ដែល​មាន​ហេតុផល​ក្នុង​ការ​និយាយ​គ្នា​គឺ​ល្អ​បំផុត​។​ ចាប់​ផ្តើម​ពី​ខ្លួន​ឯង​ ក្នុង​គ្រួសារ​ មិន​ឲ្យ​មានហិង្សា​ ក៏​មិន​ប្រើ​ហិង្សា​ដាក់​គេ”​។

 

 

 

 

 

 

Related Articles

Back to top button
Close
Close