សង្សារ​មួយ​គូ​កំពុង​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​ត្រូវ​ក្រុម​ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ហើយ​ជិះ​កេច​ខ្លួន​បាត់​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ វិចិ្ឆកា ២០១២ នៅចំណុចផ្លូវ១៦៣ កែង និងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ខណៈពេលសង្សារមួយគូ កំពុងតែជិះម៉ូតូសាសងគ្នាតាមដងផ្លូវ ក៏ត្រូវក្រុមចោរមួយក្រុមមានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង ភ្ជង់គំរាមប្លន់យកម៉ូតូស្កុបពី បានសម្រេចដោយសុវត្ថិភាព។

គួរសង្សាដែលត្រូវត្រូវក្រុមចោរ ប្រដាប់ អាវុធភ្ជង់ប្លន់ យកម៉ូតូ (រូប dap) ។

ព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ ២១ ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំខាងត្បូងវត្តសន្សំ កុសល និងបុរសជាសង្សា មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ឡើយ ជិះម៉ាកស្កុបពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1BL 3447។

ចំណែកក្រុមចោរមានគ្នា ៤ នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ១ គ្រឿង និងម៉ូតូ ១ គ្រឿង ទៀតម៉ាក XR ពណ៌ក្រហម លាយសក្រោយពីកើតហេតុនាំគ្នាជិះ ម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេបានឃើញគូសង្សារ ជិះម៉ូតូ ១ គ្រឿង ម៉ាកស្កុបពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 1BL 3447 បើកបរដោយបុរសជាសង្សារ ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម។

លុះមកដល់ភ្លើងស្តុបកែងផ្លូវ៤៣២ ក៏មានក្រុមចោរមួយក្រុមមានគ្នា ៤ នាក់ ជិះម៉ូតូ ២ គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ជិះតាមពីក្រោយ ពេលនោះ ជនរងគ្រោះដឹងខ្លួន ក៏បើកម៉ូតូគេចខ្លួនតែភ័យពេកក៏ដួល ភ្លាមៗនោះ ក្រុមចោរក៏បានចុះដកកាំភ្លើងខ្លីភ្ជង់គំរាមដណ្តើមម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង២ ឲ្យជួយអន្តរាគមន៍ តែវាហួសពេលទៅហើយ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close