គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២២ វិច្ឆិកាស្លាប់៣នាក់រងរបួស់ធ្ងន់ស្រាល៩នាក់
ភ្នំពេញ ៖ តាមការឲ្យដឹងពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៦លើក បណ្តាលឲ្យមានមនុស្ស ស្លាប់៣នាក់ របួសធ្ងន់៥នាក់ របួសស្រាល៤នាក់ ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ ចរាចរណ៍ដែលបានកើតឡើង ទាំង៦លើក បានបង្កឲ្យខូចខាត យានយន្តសរុប១០គ្រឿង ក្នុង នោះម៉ូតូ៦គ្រឿង រថយន្តធុន ស្រាល២គ្រឿង រថយន្តធុន ធ្ងន់១គ្រឿង និងយានផ្សេងៗ១គ្រឿង និងបណ្តាលឲ្យយមានមនុស្ស ស្លាប់៣នាក់ របួសធ្ងន់៥នាក់ របួសស្រាល៤នាក់។
មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរល្មើសល្បឿនមាន៣លើក ប្រជែងគ្រោះថ្នាក់២លើក បត់គ្រោះថ្នាក់១លើក ម៉ូតូបុកមនុស្សឆ្លងផ្លូវ១លើក ក្នុងនោះ គ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព៥នាក់(យប់៤នាក់)៕
ដោយ៖ ហេង នាង



