សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​នារី​វ័យ​ក្មេង​២​នាក់​ពី​បទ​ប្រើ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ និង​អាវុធ​ខុស​ច្បាប់​

ភ្នំពេញ ៖ កាលពិវេលាម៉ោង ១៥ និង០០នាទីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១២ នៅចំណុច ផ្លូវលំមុខ មណ្ឌល អប់រំ កែប្រែទី ២ នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោជនសង្ស័យជានារីពីរនាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា នារីពីរនាក់ខាងលើនេះមានថ្នាំញៀន និងអាវុធខ្លីខុសច្បាប់នូវជាប់និងខ្លួនរបស់ពួកគេ ភ្លាមៗ នោះសមត្ថកិច្ច នគរបាលខណ្ឌដង្កោ  បានស្ទាក់ចាប់ឃាត់ខ្លួនបានភ្លាមៗ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មានទី ១ ឈ្មោះ ឱម រិទ្ធិចាន់ ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១១ នៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ ស្នាក់នៅក្នុងផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ទី ២ ឈ្មោះ ស៊ិន ដាវិន ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី ១១ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះលេខ ៦១ ផ្លូវលេខ ១៧៨  សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

បន្ទាប់ពីសមត្ថកិច្ច ធ្វើការសាកសួរព័ត៌មាន ជនសង្ស័យ រួចមកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាន ខណ្ឌដង្កោ ធ្វើការបញ្ជូនជនសង្ស័យនិងវត្ថុតាង ប្រគល់ទៅឲ្យការិយាល័យ នគរបាលប្រឆាំងបទល្មើស គ្រឿងញៀន រាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

ដោយ៖ ហេង នាង

នារីជាជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន (រូប dap)៕
នារីជាជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន (រូប dap)៕
សមត្ថកិច្ចនគរបាល បាន ដកហូត វត្តតាង រួមមាន អាវុធខ្លី ម៉ាកប្រាហា និង ថ្នាំញៀន២កូនថង់តូច ដែលសមត្ថកិច្ចនគរបាលបាន ដកហូត(រូប dap) ៕

Related Articles

Back to top button
Close
Close