កម្ពុជា​ពន្លឿន​គម្រោង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ផ្លូវ​ដែក​ដែល​រង​ការ​ខូ​ច​ខាតតា​មរយៈ​ADB

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញ ចូលរួមក្នុងពិធីប្រារព្ធ ខួបលើកទី២០ នៃភាពជា ដៃគូ ដែលធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១២ នាវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានជំរុញឲ្យ ធនាគារអភិវឌ្ឍន៍អាស៊ី ពន្លឿនការអនុវត្ដ គម្រោងស្ដារ ឡើងវិញនូវប្រព័ន្ធ ផ្លូវដែកកម្ពុជាដែលរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០១១ ឲ្យបានឆាប់រហ័ស។

សម្តេចតេជោ បានមានប្រសាសន៍រំលឹកថា នៅចុងខែមីនា និងដើមខែមេសាឆ្នាំនេះ លោកហារូហ៊ីកូ គូរូដា ក៏បានមក ចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ដ្រី ហិរញ្ញវត្ថុ អាស៊ានលើកទី ១៦ និងកិច្ចប្រជុំកំពូលថ្នាក់តំបន់ សំខាន់ៗមួយចំនួនទៀត នៅកម្ពុជា ហើយក៏បាននាំមកជា មួយនូវឥណទាន សម្បទានចំនួន ៥៥ លានដុល្លារអាមេរិក សម្រាប់ គម្រោងស្ដារ ឡើងវិញជាបន្ទាន់នូវ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលខូចខាត ដោយទឹកជំនន់ ។ សម្តេចលើកឡើងថាក្នុងអាណត្ដិរបស់លោក ហារូហ៊ីកូ គូរូដា (Haruhiko Kuroda) ពីឆ្នាំ ២០០៤ រហូតដល់ពេល បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា មើលឃើញ យ៉ាងច្បាស់ថា ចំណងកិច្ចសហការ វាងរាជរដ្ឋាភិបាល កម្ពុជា ជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី កាន់តែមានភាព រីកចំរើន និងរឹងមាំថែមទៀត ។ សម្តេច មានសេចក្ដីរីករាយ ដោយបានធ្វើការ យ៉ាងជិតស្និទ្ធ ជាមួយលោក ហារូហ៊ីកូ គូរូដា (Haruhiko Kuroda) ក្នុង ពេលដែល លោកបានមកបំពេញ ទសន្សកិច្ចជាច្រើនលើក នៅកម្ពុជា ។

សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីសង្ឈឹមថា ADB នឹងទទួលយកនូវស្នើសុំក្នុងការពន្លឿនការអនុវត្តគម្រោងស្តារឡើងវិញនូវផ្លូវដែកនៅកម្ពុជា ៕

ដោយ៖ ភារុណ

Related Articles

Back to top button
Close
Close