ច្បាប់​ស្តី​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ONG​ចូល​ជា​ធរមាន

ចូលជាធរមានថ្ងៃ២១វិច្ឆិកានេះតាមការប្រកាសឲ្យដឹងនៃក្រសួងយុត្តិធម៌គឺក្រោយ ពីកន្លងផុតអស់ ១២០ ថ្ងៃឬ៤ខែ បន្ទាប់ពីវាបានត្រូវចុះហត្ថលេខា កាលពីថ្ងៃ ២០ កក្កដាដោយប្រធានាធិបតី។ ចំណុចគោលនៃច្បាប់នេះ គឺវាចាត់ទុកជា “ភ្នាក់ងារ បរទេស”រាល់អង្គការ(ONG)ណាដែលធ្វើសកម្មភាពនយោបាយដោយទទួលលុយ ពីបរទេស។តបនឹងការរិះគន់ពីខាងពួកអ្នកការពារសិទ្ធិមនុស្សលោកពូទីនត្រៀម លម្អិតទៅលើចំណុចខ្លះនៃច្បាប់នេះ លើកលែងតែចំណុចដែលពាក់ព័ន្ធនឹង” សកម្មភាពនយោបាយ”។

ច្បាប់ដែលចូលជាធរមានចាត់ទុកជា”សកម្មភាពនយោបាយ”ក៏ទាំងការញុះញង់សា ធារណៈមតិឲ្យជះឥទ្ធិពលទៅលើសេចក្តីសម្រេចនានា របស់អង្គការរដ្ឋអំណាច ដើម្បីកែប្រែនិងផ្លាស់ប្តូរនយោបាយរបស់រដ្ឋអំណាច។ ធរមានច្បាប់នេះពិតជា គ្របដណ្តប់លើអង្គការក្រៅរដ្ឋាភិបាលណាដែលចូលរួមក្នុងការចាត់ចែងទង្វើ នយោបាយបែបយ៉ាងមីទ្ទិញ និងបាតុកម្មដែលទាមទារពីអង្គការរដ្ឋអំណាច ឲ្យកែប្រែបន្ទាត់ នយោបាយ។

ច្បាប់ថ្មីមិនចាត់ទុកជា“សកម្មភាពនយោបាយ”ទេរាល់សកម្មភាពខាងផ្នែកវិទ្យា សាស្ត្រ,វប្បធម៌,សិល្បៈ,សុខាភិបាល,ការគាំទ្រនិងការការពារពលរដ្ឋវិស័យសង្គម កិច្ច, កីឡា, បរិស្ថាន, មនុស្សធម៌។ល។

រយៈពេល១២០ថ្ងៃកន្លងទៅ គឺជាពេលទុកឲ្យ អង្គការក្រៅរដ្ឋាភិបាល ONG ណាដែលធ្វើ សកម្មភាពនយោបាយដោយទទួលលុយពីបរទេសចុះឈ្មោះ ក្នុងបញ្ជីក្រសួងយុត្តិធម៌ ហើយទទួលលក្ខន្តិកៈជា “ភ្នាក់ងារបរទេស”សម្រាប់ ដំណើរការនៅរុស្ស៊ី។ប៉ុន្តែ មកទល់ឥឡូវ គ្មាន ONG ណា បានទៅចុះឈ្មោះ ក្នុងបញ្ជីបែបនេះឡើយ។គេនាំគ្នាធ្វើពហិការក្រោមទឡ្ហីករណ៍ថា វាផ្ទុយនឹង មាត្រាពីរនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងសិទ្ធិពលរដ្ឋ។

អង្គការពារសិទ្ធិមនុស្ស ដែលប្រកែកមិនចុះឈ្មោះក្នុងបញ្ជីនោះថែមទាំង កំញើញទៅផងថាបើមានការដាក់ទណ្ឌកម្មពីខាងអាជ្ញាធរមកលើរូបគេនោះគេនឹង ប្តឹងលុះរហូតដល់តុលាការអឺរ៉ុបខាងសិទ្ធិមនុស្សនៅក្រុងStrasbourg ប្រទេស បារាំងតែម្តង។

ប្រឈមនឹងប្រតិកម្មអវិជ្ជមាន ពីខាង អង្គការក្រៅរដ្ឋាភិបាល ចំពោះច្បាប់ថ្មី ដោយថ្លែងក្នុង សប្តាហ៏មុន នាកិច្ចប្រជុំនៃ”ក្រុមប្រឹក្សានៅអមប្រធានាធិបតី ខាងអភិវឌ្ឍន៍សង្គម ស៊ីវិលនិង សិទ្ធិមនុស្ស” នៅរុស្ស៊ី លោកប្រមុខរដ្ឋពូទីន លើកឡើងថា គាត់ត្រៀមលំអិតទៅលើចំណុចខ្លះនៃច្បាប់នេះលើកលែងតែចំណុច ដែលពាក់ព័ន្ធនឹង”សកម្មភាពនយោបាយ”។

ទោះយ៉ាងណាក្តី ក៏អង្គការអន្តរជាតិ ខាងការពារសិទ្ធិមនុស្ស Amnesty Internationalបានថ្លែងទិតៀនយ៉ាងខ្លាំងដោយចាត់ទុកច្បាប់ដែលចូលជា ធរ មានថ្ងៃនេះ ថាជា ឧបករណ៍ដែលអាជ្ញាធររុស្ស៊ីប្រើជាគំនាបសង្កត់ទៅលើពួក សកម្មជននៃ សង្គមស៊ីវិលនិងអង្គការសិទ្ធិមនុស្ស៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close