អ្នក​បង្កើត​ blog​ម្នាក់​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​

តុលាការនៅវៀតណាមទើបប្រកាស បញ្ជាក់នៅថ្ងៃពុធ២១វិច្ឆិកានេះដាក់ពន្ធ នាគារចំនួន៦ ឆ្នាំ លោក Dinh Dang Dinh អ្នកបង្កើត ប្លុកមួយរូបដែលហ៊ាន សរសេរ រិះគន់ប្រឆាំងនឹងអាជ្ញាធរវៀតណាម។ ជាការផ្តន្ទាទោសចុងក្រោយ មួយក្នុងចំណោមការផ្ទន្ទាទោសដ៏ ធ្ងន់ធ្ងរមួយចំនួនសំដៅប្រឆាំងទល់នឹង សកម្មជនណាដែលហ៊ាន រិះគន់ប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមនៅក្នុង ប្រទេសកុម្មុយនិស្ត នេះ។

ក្រោយពីសវនាការអស់រយៈពេលពីរម៉ោងរួចមក សាលាឧទ្ធរណ៍នៅខេត្ត Dak Nong ភាគកណ្តាលប្រទេស បានច្រានចោលពាក្យបណ្តឹងតវ៉ាឧទ្ធរណ៍របស់ លោក Dinh Dang Dinh អតីតគ្រូបង្រៀនម្នាក់អាយុ៤៩ឆ្នាំ ដែលត្រូវបានតុលាការ វៀតណាមកាត់ទោសនៅលើកដំបូងកាលពីខែសីហាមុន ពីបទឃោសនាញុះញង់ ប្រឆាំងរដ្ឋ។

លោក Dinh Dang Dinh ដែលក៏ជាអតីតនាយទាហានកងទ័ពមួយរូបដែរត្រូវជាប់ ចោទពីបទបានសរសេរនិងផ្សព្វផ្សាយនៅលើអ៊ីនធឹណែតនូវឯកសាររាប់រយដែល រិះគន់ទិតៀនរដ្ឋ-បក្សកុម្មុយនិស្តនិងស្ថាបនិកបក្ស Ho Chi Minh រវាងចុង ឆ្នាំ២០០៧និងនៅពេលគេចាប់ខ្លួនគាត់នៅចុងឆ្នាំ២០១១។ យោងតាមសាព័ត៌ មានផ្លូវការវៀតណាម លោក Dinh ធ្លាប់បានអំពាវនាវឲ្យមានពហុបក្សនៅ ក្នុងប្រទេសនិងបានប្រឆាំងយ៉ាងខ្លាំងក្លាទល់នឹងគម្រោងធ្វើអាជីវកម្មសិលា ក្រហមដ៏ចម្រូងចម្រាសមួយនៅក្នុងតំបន់ខ្ពង់រាបភាគកណ្តាលប្រទេសវៀតណាម ។

ក៏ប៉ុន្តែ លោក Phil Robertson ដែលជានាយករងនៃអង្គការការពារសិទ្ធមនុស្ស Human Rights Watch នៅតំបន់អាស៊ី បានអះអាង ថា លោក  Dinh គឺ ជាសកម្ម ជនប្រឆាំងមួយរូបដែលអាចជំនះលើយុទ្ធនាការដាច់អហង្ការបស់ អាជ្ញាធរវៀត ណាមដែលចង់បំបិទសិទ្ធសេរីភាពប្រជាជនកុំឲ្យហ៊ានបញ្ចេញមតិរិះគន់អាជ្ញា ធរ។

ម្យ៉ាងទៀត -ការចោទប្រកាន់ពីបទឃោសនាបំផុសបំផុលប្រឆាំងរដ្ឋ ឬ ពីបទ ប៉ុនប៉ងផ្តួលរំលំរបបកុម្មុយនិស្តជាញឹកញយត្រូវបានអាជ្ញាធរវៀតណាមយក មកសំអាងជាលេសដើម្បីប្រឆាំងទល់នឹងក្រុមសកម្មជនដែលហ៊ានរិះគន់នៅក្នុង ប្រទេសកុម្មុយនិស្តមួយដែលហាមឃាត់រាល់ការ ជជែកពិភាក្សាពីបញ្ហានយោ បាយ។

អង្គការ Human Rights Watch បានបញ្ជាក់ដែរថា ប្រទេសវៀតណាម បានផ្តន្ទា ទោសលើសកម្មជនតវ៉ាដើម្បីសន្តិភាពយ៉ាងតិច១០នាក់នៅឆ្នាំនេះ។ចំណែក ជនចំនួន៧នាក់ផ្សេងទៀតដែលជាអ្នកបង្កើតប្លុកនិងសកម្មជនប្រឆាំងអាជ្ញា ធរក៏កំពុងរង់ចាំការកាត់ទោសពីតុលាការវៀតណាមដែរ។

ដោយឡែក Reporters sans frontiète ឬអង្គការអ្នកយកសាព័ត៌មានគ្មានព្រំដែន វិញ បានទាមទារឲ្យដោះលែងលោក Dinh និងបានបរិហារថា ការកាត់ទោសរបស់ តុលាការវៀតណាមនៅថ្ងៃនេះ គឺគ្រាន់តែជាឆាកល្ងោនមួយប៉ុណ្ណោះ៕ ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close