ការ​​រឹប​អូស​​គ្រឿង​ញៀន​របស់​ប៉ូលីស​សហព័ន្ធ​អូស្រ្តាលី

ប៉ូលីសសហព័ន្ធអូស្រ្តាលី និយាយថាគេបានបង្អាក់នូវប្រតិបត្តិការណ៍ឧក្រិដ្ឋ ដែលបានព្រៀងទុកជាមុនមួយ ក្រោយពីការចាប់រឹបអូសគ្រឿងញៀនដែលមាន តម្លៃ រាប់លានដុល្លារ នៅក្នុងទីក្រុងស៊ីដនីយ៍។

យោងតាមភ្នាក់ងារយកការណ៍អូស្រ្តាលី ប៉ូលិសសហព័ន្ធអូស្រ្តាលី បានរឹបអូស យកថ្នាំ methamphetamine ចំនួន 350គីឡូ និង កូកាអ៊ីនដែលមានតម្លៃដល់ទៅ ២៣៧លានដុល្លារពីឃ្លាំងស្តុកទំនិញមួយនៅWarriewoodកាលពីថ្ងៃ សៅរ៍។

គ្រឿងញៀនទាំងនោះត្រូវបានគេដាក់នៅក្នុងកាបូបកីឡាចំនួន១៣ដែលបិទបាំង ក្នុងរូឡូកិនថ្នល់មួយដែលនាំចូលពីប្រទេសចិន។

ការចាប់រឹបអូសនេះ គឺជាផ្នែកមួយនៃការលុកឆ្មក់ជាច្រើនកន្លែងនៅក្នុងទីក្រុង ស៊ីដនីយ៍ កាលពីចុងសបា្តហ៍។

លោក David Sharpe ជំនួយការស្នងការប៉ូលិសបណ្តោះអាសន្ន មានប្រសាសន៍ ថា បុរសជនជាតិកាណាដា អាយុ៣៤ឆ្មាំម្នាក់ ដែលគេបានចាប់ខ្លួន នៅឯតំបន់ Avalon កាលពីថ្ងៃអាទិត្យ ត្រូវបានគេបដិសេធមិនឲ្យនៅក្រៅឃុំដោយមាន ការបង់ប្រាក់ធានាដោយ តុលាកណ្តាលទីក្រុងស៊ីដនីយ៍ កាលពីថ្ងៃចន្ទនេះ។

ប៉ូលិសសហព័ន្ធអូស្រ្តាលីនឹងធ្វើការចោទប្រកាន់ជាផ្លូវការថា បុរសនេះ គឺជាអ្នក ផ្គត់ផ្គង់ផ្នែកហរិញ្ញវត្ថុ និងអ្នករៀបចំការនាំចូលនេះ។ប៉ូលិសក៏បានចាប់រឹប អូសសាច់ ប្រាក់ចំនួន ១សែន៥ម៉ឺនដុល្លារបន្ថែមទៀត នៅផ្ទះមួយ ក្នុងតំបន់ Leichhardt កាលពីម្សិលមិញ ហើយបានចាប់ខ្លួនបុរសជនជាតិអាម៉េរិកម្នាក់ អាយុ ៣៣ឆ្នាំ ដែលនឹងត្រូវឡើងតុលាការស៊ីដនីយ៍នៅថ្ងៃនេះ៕ (Radio Australia)

 

Related Articles

Back to top button
Close
Close