ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ពុក​រលួយ​ក្នុង​ការ​បោះ​ឆ្នោត​​របស់​ប្រទេស​ម៉ាឡេស៊ី

អ្នកដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសម៉ាឡេស៊ីមានប្រសាសន៍ថាលោក មានការព្រួយបារម្ភអំពីអំពើពុករលួយក្នុងការបោះឆ្នោតខាងមុខ របស់ប្រទេសម៉ា ឡេស៊ី ហើយលោកបានសរសេរលិខិតទៅជូនលោក Bob Carr រដ្ឋមន្រ្តីក្រសួងការ បរទេសប្រទេសអូស្ត្រាលីអំពីរឿងនេះ។

លោក Anwar Ibrahim មានប្រសាសន៍ថា គណបក្សប្រឆាំងមិនអាចប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយធំៗបានទេ។

លោក មានប្រសាសន៍បន្ថែមទៀតថា លោកក៏បានរកឃើញនូវភស្តុតាងមួយចំនួន ពីការចុះឈ្មោះអ្នកបោះឆ្នោតក្លែងក្លាយនិងភាពមិនប្រក្រតីមួយចំនួនទៀត។

រដ្ឋាភិបាលអូស្ត្រាលី និយាយថា ប្រទេសអូស្ត្រាលីមិនអាចធ្វើអន្តរាគមន៍នៅក្នុង នយោ បាយរបស់ប្រទេសម៉ាឡេ ស៊ីបានទេ៕ (Radio  Australia)

Related Articles

Back to top button
Close
Close