ការបញ្ជូនស្រ្តី និងកុមារទៅកាន់មជ្ឈមណ្ឌលដំណើរការជនស្វែងរកសិទ្ធិជ្រកកោននៅកោះ Nauru
មានសេចក្តីរាយការណ៍ថា ក្រសួងអន្តោប្រវេសន៍ប្រទេសអូស្រ្តាលី កំពុងរៀបចំ បញ្ជូនស្រ្តី និងកុមារទៅកាន់មជ្ឈមណ្ឌលដំណើរការជនស្វែងរកសិទ្ធិជ្រក កោននៅកោះ Nauru។
បច្ចុប្បន្ននេះ មានប្រជាជនប្រមាណជា ៤០០នាក់នៅក្នុងមជ្ឈមណ្ឌលនោះ ដែលអ្នកទាំងនោះសុទ្ធតែជាបុរស។
គណបក្ស Greens របស់អូស្រ្តាលី ដែលជាបក្សប្រឆាំងនិយាយថាបុគ្គលិកនៅ ឯមជ្ឈមណ្ឌលអន្តោប្រវេសន៍ផ្សេងទៀតត្រូវបានគេប្រាប់ឲ្យត្រៀមការ ផ្លាស់ ស្រ្តី និងកុមារ ដោយបញ្ជូនទៅកាន់កោះ Nauru។
អ្នកនាំពាក្យឲ្យបក្ស Greens និយាយថា យើងត្រូវការឮពីរដ្ឋមន្រ្តី ថាតើសេចក្តី រាយការណ៍នោះពិតជាត្រឹមត្រូវ ឬទេ ហើយថាតើនៅពេលណាពិតប្រាកដដែលស្ត្រី និងកុមារនឹងត្រូវគេបញ្ជូនទៅស្ថានភាពមហន្តរាយ និងគ្មានមនុស្សធម៌ទាំង នោះ។
មានក្រុមស៊ើបអង្កេតមួយពី International Amnesty ដែលជាអង្គការ សិទ្ធិមនុស្ស កំពុងធ្វើការវាយតម្លៃស្ថានភាពនៅលើកោះ Nauru៕ (Radio Australia)